មក​ស្វែងយល់​​ពី​​ប្រព័ន្ធ​​បច្ចេកទេស​​រថយន្ត​​

06-01-2018 3:11 pm 753

​ប្រព័ន្ធ​ម៉ាស៊ីនរថយន្ត​គឺជា​ប្រព័ន្ធ​បច្ចេកទេស​ដ៏​ស្មុគស្មាញ​មួយ​ដែលមាន​ប្រព័ន្ធ​រង​ផ្សេងៗ​គ្នា​ជាច្រើន (various subsystems) ធ្វើការ​ជាមួយគ្នា​ដើម្បី​បំពេញ​មុខងារ​នៃ​ដំណើរការ​ម៉ាស៊ីន​។ មុខងារ​របស់​រថយន្ត​អ្នកដំណើរ (passenger car) គឺ​ដឹក​ជញ្ចូន​មនុស្សពី​ទីកន្លែង​មួយ​ទៅ​ទីកន្លែង​មួយ ចំណែកឯ​មុខងារ​របស់​រថយន្ត​ធន់​ធ្ងន់ (pickup truck) គឺ​ដឹកជញ្ជូន​ទំនិញ​ទៅ​កន្លែង​មួយ​ដែល​គេ​ត្រូវការ​។​

​ប្រព័ន្ធ​ជាច្រើន​នៅក្នុង​រថយន្ត​ត្រូវបាន​ឌី​សាញ​ឡើង​ដើម្បី​គាំទ្រ​ដំណើរការ​ផ្សេងៗ​នៃ​រថយន្ត​មានដូចជា ម៉ាស៊ីន​, ប្រអប់​លេខ និង​ប្រព័ន្ធ​បញ្ចូន​ចលនា​ជាដើម ដែល​វា​អាចធ្វើឲ្យ​ប្រព័ន្ធ​ម៉ាស៊ីនរថយន្ត​ទាំងមូ​លមាន​ដំណើរ​ការល្អប្រសើរ និង​មាន​ភាពងាយស្រួល​ក្នុង​ការធ្វើ​តំហែទាំ វិភាគ​រោគសញ្ញា និង​ការជួសជុល​។​

​ទំរង់​ប្រព័ន្ធ​បច្ចេកទេស​រថយន្ត​មាន​៖

​ប្រភព​ថាមពល (power unit)
•​    ​ប្រព័ន្ធគ្រប់គ្រង​ម៉ាស៊ីន​រថយន្ត (engine management)
•​    ​គ្រឿង​បង្គុំ​ឡឺ​ប្រិ​កាំង ឬ​ដង​រវៃ (crankshaft assemblies)
•​    ​ប្រព័ន្ធ​ប្រេងរំអិល (engine lubrication)
•​    ​ប្រព័ន្ធ​ស្អំ​កម្ដៅ​ម៉ាស៊ីន (engine cooling)
•​    ​ប្រព័ន្ធ​បំពង់ផ្សែង (exhaust)
•​    ​ប្រព័ន្ធ​ខ្យល់ (air systems)

​គ្រឿង​បញ្ចូន​ចលនា (power-transfer assemblies)
•​    ​ប្រព័ន្ធ​អំ​ប្រា​យ៉ា (clutch system)
•​    ​ប្រអប់​លេខ (gearbox)
•​    ​ដង​ស្លាប (propeller shafts)
•​    ​ឌី​ផែ​រ៉ង់​ស្យែល (differential)

​គ្រឿង​ជើង​ទប់​ក្រោម (suspension)
•​    ​ជើង​ទប់​ក្រោម (suspension)
•​    ​ហ្វ្រាំង (brake)
•​    ​ថាស​កង់ (wheels)
•​    ​សំបក​កង់ (tyres)

​ប្រព័ន្ធ​តួ​រថយន្ត (structure vehicle body)
•​    ​តួខ្លួន (body)
•​    ​ផ្នែក​ការពារ​ចំហៀង (side-impact protection)
•​    ​គ្រោង​ឆ្អឹង (frame)

​ប្រព័ន្ធ​អេឡិចត្រូនិច (electrical system)
•​    ​ភ្លើង​បំភ្លឺ (lights)
•​    ​ប្រព័ន្ធ​បញ្ឆេះ​ម៉ាស៊ីន (ignition)
•​    ​ប្រព័ន្ធ​បញ្ចូន​ទិន្នន័យ (data transmission systems)
•​    ​ប្រព័ន្ធ​ផ្ដល់​ផាសុខភាព (comfort and conveniences systems)

​ប្រព័ន្ធ​អេឡិចត្រូ​-​អីដ្រូលីក (electro-hydraulic systems)
•​    ​ប្រព័ន្ធរ​បត់​បើក​/​បិទ (open and closed-loop control system)
•​    ​ប្រព័ន្ធ​ចង្កូត​អេឡិចត្រូ​-​អ៊ីដ្រូលី​ក (electrohydraulic power steering)
•​    ​។​ល​។​

​ប្រព័ន្ធ​ដំណើរកា​រទាំង​អស់នោះ​ដើរតួនាទី​ជា​ប្រព័ន្ធ​រង (subsystems) ដែលមាន​មុខងារ​ផ្សេងៗ​គ្នា ហើយ​ប្រព័ន្ធ​រង​ទាំងអស់នោះ​ត្រូវតែមាន​សហការគ្នា​ដើម្បី​ធ្វើឲ្យ​ម៉ាស៊ីនរថយន្ត​មានដំណើ​រការ​ទៅបាន​។ ប្រព័ន្ធ​នីមួយៗ​ត្រូវបាន​ប្រើប្រាស់​គោល​ការណ៏ IPO ៖

Input (​បញ្ចូល​ទិន្នន័យ​): មុខងារ​នៅ​ផ្នែក​បញ្ចូល​ទិន្នន័យ ជា​ឧបទា​រណ៍ នៅពេល​ប្រអប់លេខ (gearbox) បញ្ចូល​លេខ​វា​ត្រូវការ​ពត៌មាន​ពី​ល្បឿន​ម៉ាស៊ីន (engine speed), កម្លាំង​រមួល (engine torque) និង​ថាមពល​ម៉ាស៊ីន (engine power) ។​

Processing (​ប្រតិបត្តិការ​): នៅ​ផ្នែក​ប្រត្តិបត្តិការ ជា​ឧទាហរណ៍ ល្បឿន​រង្វិល​ឡឺ​ប្រឺ​កាំង (crankshaft’s rotational speed) និង​ជំនូន​កម្លាំង​រមួល​ម៉ាស៊ីន (transferred torque) ត្រូវបាន​បំលែង​នៅក្នុង​ប្រព័ន្ធ​ប្រអប់​លេខ (gearbox) ។​

Output (​បញ្ជា​ដំណើរការ​): នៅ​ផ្នែក​បញ្ជា​គឺ​វា​ធ្វើឲ្យ​គ្រឿង​បង្គុំ​មាន​ដំណើរការជា​ឧទាហរ​ណ៍ ម៉ាស៊ីន​បង្កើត​ចលនា​ឲ្យ​ដង​បង្វិល​ខាងក្រៅ (output-shaft speed), កម្លាំងរ​មួល​ខាងក្រៅ (output torque) និង​ថាមពល​បរ​រថយន្ត (output power) ។​

Efficiency level (​កម្រិត​ទិន្នផល​): ទិន្នផល​នៃ​ប្រព័ន្ធ​ជំនូន​ថាមពល (drivetrain) ត្រូវបាន​បាត់បង់​ដោយសារ​ថាមពល​មួយចំនួន​នៅក្នុង​ប្រព័ន្ធ​ប្រអប់លេខ​។​

​ប្រព័ន្ធ​ប្រអប់លេខ​ត្រូវបាន​ត​ភ្ជាប់​ទៅនឹង​ប្រព័ន្ធ​បង្វិល​កង់​រួមមាន ដង​ស្លាប (propeller shaft) និង ប្រព័ន្ធ​ឌី​ផែ​រ៉ង់​ស្យែល (differential)៕

ប្រភព៖ autodockhmer

ព័ត៌មានផ្សេងទៀត