លោក​សុខ ទូច ​ស្នើ​អ្នកនយោបាយ​ ត្រូវ​ទទួលស្គាល់​​ការពិត​​នៃ​ទិវា​​«៧​មករា​»​

06-01-2018 12:46 pm 980

​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើកសរសើរ​គុណសម្បត្តិ​ថ្ងៃ​ប្រវត្តិសាស្ត្រ​៧​មករា ដែល​បាន​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ឲ្យ​រួច​ផុតពី​សេចក្តីស្លាប់​។ គណបក្ស​នេះ ថា «​បើ​គ្មាន​ថ្ងៃ​៧​មករា​ទេ ក៏​គ្មាន​សិទ្ធិមនុស្ស និង សមិទ្ធផល​ទាំងឡាយ​ដូច​សព្វថ្ងៃ​នេះដែរ​»​។ នេះ​ជា​ប្រវត្តិសាស្ត្រ​មួយ ដែល​យើង​ត្រូវតែទទួលស្គាល់​។​

​ប៉ុន្តែ ក្រុមប្រឆាំង​ថ្ងៃ​៧​មករា នៅតែ​ចាត់ទុក​ថ្ងៃនេះ​ថា ជា​ថ្ងៃ​ឈ្លានពាន​របស់​កងទ័ព​វៀតណាម និង​ថា ថ្ងៃ​៧ មករា ១៩៧៩ មិនមែនជា​ទិវា​ជ័យជម្នះ​សម្រាប់​ខ្មែរ​ទេ គ្រាន់តែ​ជា​ថ្ងៃ​នាំ​ប្រជាពលរដ្ឋ​ខ្មែរ និង​ប្រទេស​កម្ពុជា​ចេញពី​របប​កុម្មុយនីស្ត​ប៉ុល ពត ចូលទៅក្នុង​របប​កុម្មុយនីស្ត​មួយទៀត ដែល​បានធ្វើឲ្យ​កម្ពុជា​បាត់ប​ង់​ឯករាជ្យ និង​អធិបតេយ្យភាព ហើយ​ប្រជាជាតិ​ខ្មែរ​បែកបាក់ និង​កាប់សម្លាប់​គ្នា ជា​បន្ត មិន​ខុសពី​ទិវា ១៨ មីនា ឆ្នាំ​១៩៧០ និង ១៧ មេសា ឆ្នាំ​១៩៧៥ ឡើយ​។​

លោក​សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា និង​ជា​អ្នកស្រាវជ្រាវ​ប្រវត្តិសាស្ត្រ មួយរូប​ដែរនោះ បាន​លើកឡើងថា បើ​អ្នកនយោបាយ​នៅតែ​យក​ទិវា​«៧​មករា​» មក​បកស្រាយ​យកតែ​ត្រូវ​រៀងខ្លួន​បែបនេះ​ទៀត វា​ពិតជា​គ្រោះថ្នាក់​ណាស់ ខណៈ​ពលរដ្ឋ ជឿ​តែ​មេដឹកនាំ​នយោបាយ​ម្ខាងៗ បូករួម​ទាំង​ការយល់ដឹង​ពី​ប្រវត្តិសាស្ត្រ​របស់​ពួកគាត់​នៅមានកម្រិត​។ លោក​ស្នើឲ្យ​អ្នកនយោបាយ ទាំងសងខាង ត្រូវ​រៀន​ទទួលយក​ការពិត ជាជាង​ការបកស្រាយ​ជះ​ទឹក​ដាក់គ្នា​។ ជា​បន្ត​សូម​ស្តាប់​ការបកស្រាយ​ពី​លោក​សុខ ទូច ក្នុង​កិច្ចសម្ភាសន៍​ជាមួយ ខាត់ សុធី ដូចតទៅ​៖ 

កិច្ច​សម្ភាស​៖​

ព័ត៌មានផ្សេងទៀត