ហេតុអ្វី​លោក​អ្នក​​គួរ​ទិញ​​រថយន្ត​​ពី​​ក្រុមហ៊ុន​​ចែក​ចាយ​​ស្រប​ច្បាប់​​?​

05-01-2018 5:22 pm 524

​មាន​អតិថិជន​ជាច្រើន​បាន​គិតថា ការទិញ​រថយន្ត​ពី​ក្រុមហ៊ុន​ចែកចាយ​ស្របច្បាប់​មានតម្លៃ​ថ្លៃ​ជាង​ទិញ​ពី​ហ្គា​រ៉ា​ស់លក់​ដែល​មិនមាន​សិទ្ធិ​ចែកចាយ​ស្របច្បាប់​។ តាម​ការវិភាគ​ខ្លីៗ មតិ​ខាងលើនេះ​អាចជា​ការពិត ប៉ុន្តែ​ពេលខ្លះ​តម្លៃ​លក់​ពី​ក្រុមហ៊ុន​ចែកចាយ​ស្របច្បាប់​ពិតជា​ថ្លៃ​ជាង​ដោយមាន​ហេតុផល​សមស្រប ហើយ​ខ្លះទៀត​វា​អាច​នឹង​មានតម្លៃ​ធូរ​ថ្លៃ​ជាង​ហ្គា​រ៉ា​ស់លក់​ដែល​មិនមាន​សិទ្ធិ​ចែកចាយ​ស្របច្បាប់​ផងដែរ​។ តើ​អ្នក​ធ្លាប់​គិត​ទេ​ថា អ្វី​ទៅជា​ភាពខុសគ្នា​រវាង​ក្រុមហ៊ុន​ចែកចាយ​ស្របច្បាប់ និង​ហ្គា​រ៉ា​ស់លក់​ដែល​មិនមាន​សិទ្ធិ​ចែកចាយ​ស្របច្បាប់​?

​ខាងក្រោម​នេះ ជា​ហេតុផល ៨​យ៉ាង ដែល​អ្នក​គួរ​ពិចារណា​ទិញ​រថយន្ត​ពី​ក្រុមហ៊ុន​ចែកចាយ​ស្របច្បាប់ ដែល​ត្រូវបាន​ណែនាំ​ដោយ​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា​៖

​មូលហេតុ​ទីមួយ​៖ លោក​អ្នកនឹង​ទទួលបាន​រថយន្ត​ដ៏​ថ្មីស្រឡាង​មួយ​ពិតប្រាកដ​មែន​។ ជា​រៀងរាល់ថ្ងៃ​ក្រុមហ៊ុន​ចែកចាយ​ស្របច្បាប​បាន​សង្កេតឃើញថា “ រថយន្ត​ដែល​បាន​ប្រើប្រាស់​រយះ​ចំងាយ​តិច​ត្រូវបាន​យកមក​ជូ​ស​ជុល​នៅ​យានដ្ឋាន​ជួសជុល​របស់​ពូក​គាត់ ដែល​រថយន្ត​ទាំងនោះ​សុទ្ធតែ​មាន​ស្ថានភាព​សឹក​រិច​រិល​ហួស​ពី​ការរំពឹងទុក​។ សមាជិក សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា​បានឃើញ​រថយន្ត​ជាច្រើន មាន​ចំងាយ​តិចជាង 30,000km ត្រូវបាន​គេ​ប្រើប្រាស់ បួន​ទៅ​ប្រាំ​ដង​រូ​ច​មកហើយ តែ​ហាក់ដូចជា​មិនបាន​ធ្វើ​ការផ្លាស់ប្តូរ​ប្រង​ម៉ាស៊ីន​នៅឡើយ​។ ដូច្នេះ ទើប​ធ្វើឪ្យ​តម្លៃ​នៅក្នុង​ការជូលជុល​រថយន្ត អាច​និង​ត្រូវ​ចំណាយ​ខ្ពស់​។ ការប្រើប្រាស់​រថយន្ត​ប្រភេទមូយ​ណាក៏ដោយ គឺ​ដួច​ជា​ការធ្វើ​ការវិនិយោគ​ធំ​មួយ​។ វា​មានតម្លៃ​ជា​សុវត្ថិភាព​ផ្លូវ​ចិត្តមូយដ៏​ល្អ​បំផុត​ក្នុង​ការទិញ​រថយន្ត​ដ៏​ថ្មីស្រឡាង ដែល​ផលិត​ថ្មីៗ​ចេញពី​រោងចក្រ និង​ផលិតឡើង​ជាពិសេស​សម្រាប់​ប្រទេស​កម្ពុជា​។

​មូលហេតុ​ទី​ពីរ​៖ លោក​អ្នកនឹង​ទទួលបាន​ការធានា​យ៉ាង​ពិតប្រាកដ​ពី​រោងចក្រ​។ ជា​ការពិត ម៉ាស៊ីនរថយន្ត​ដែល​ត្រូវបាន​គេ​បង្កើតឡើង អាច​នឹងមាន​ការខូចខាត​ចំណុច​ណាមួយ​នៅពេលដែល​លោក​អ្នកធ្វើ​ការប្រើប្រាស់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ហើយ​មិនយូរ​មិនឆាប់​ម៉ាស៊ីនរថយន្ត​នឹង​កាន់តែ​ខូចខាត​ទាំងស្រុង​ប្រសិនបើ​មិន​មានការ​ជុស​ជុល​ទៅតាម​ស្តង់ដា​។ តម្លៃ​នៃ​ការធានា គឺជា​សុវត្ថិភាព​ផ្លូវចិត្ត​មូយ​សម្រាប់​លោកអ្នក ប្រសិនបើ​រថយន្ត​រប​ស់លោក​អ្នក​ខូច ឬ​មាន​បញ្ហា​ផ្សេងៗ បុគ្គលិក​ដែល​ត្រូវបាន​បណ្តុះបណ្តាល​ដោយ​រោងចក្រ​ផលិត​របស់​ក្រុមហ៊ុន​ចែកចាយ​ស្របច្បាប់​យើងខ្ញុំ នឹងធ្វើ​ការជួសជុល​ជូន​លោកអ្នក ដោយ​ប្រើប្រាស់​ជំនាញ​ក្នុង​ការជួសជុល​ប្រកបដោយ​វិជ្ជាជីវៈ រួមជាមួយ​នឹង​គ្រឿងបន្លាស់​សុទ្ធ​មកពី​រោងចក្រ នឹង​ធ្វើអោយ​រថយន្តរ​បស់​លោកអ្នក​អាច​ដំណើរការបាន​យ៉ាង​ល្អ​។ សូម​ទិញ​រថយន្ត​ដែលមាន​ប្រភព​ច្បាស់លាស់ និង​មាន​ការអនុញ្ញាត​ពី​រោងចក្រ​។​

​មូលហេតុ​ទី​បី​៖ សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា តែងតែ​ផ្តល់យោបល់​ដល់​អតិថិជន ឲ​ទិញ​រថយន្ត​ដែល​ទទួលបាន​សេវាកម្ម​ជូ​ស​ជុល​ពី​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ស្របច្បាប់​។ នេះ​ដោយសារតែ​បុគ្គលិក​ផ្នែក​ជួសជុល​រថយន្ត​របស់​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ស្របច្បាប់​បានទទួល​ការបណ្តុះបណ្តាល​ដើម្បី​ធ្វើ​ការជួសជុល​រាល់​បញ្ហា​រថយន្ត​ទាំងអស់​ប្រកបដោយ​គុណភាព និង យោងទៅតាម​ការណែនាំរ​បស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ផ្ទាល់​។ នៅពេល​ជាង​ជួសជុល​មិន​លម្អិត ដោយ​ប្រើប្រាស់​គ្រឿងបន្លាស់​ប្រើ​រួច ឬ​ក្លែងក្លាយ គ្រឿងបន្លាស់​កែច្នៃ ការជួសជុល​លឿន​ពេក គ្រឿង​ទាំងអស់នេះ​កាត់បន្ថយ​តម្លៃ​លក់​ចេញ​រថយន្ត​របស់​អ្នក និង​បង្កើត​ហានិភ័យ​ខ្ពស់​ដល់​អាយុជីវិត​អ្នក និង​គ្រួសារ​អ្នក​។ ការ​ជូ​ស​ជុល​ដោយ​ប្រើ​វិធី​ទាំងនេះ អាចធ្វើឲ​បាត់បង់​គុណភាព និង​សុវត្ថិភាព​រថយន្ត​របស់អ្នក ដូចនេះហើយ​ពូក​យើង​សូម​ណែនាំឲ​លោក​អ្នកប្រើប្រាស់​រថយន្ត​ដែ​ល​ទទួលបាន​ការថែទាំ​ទាំងស្រុង​ពី​អ្នកជំនាញ​ជូ​ស​ជុស​រថយន្ត​ដែល​បាន​បណ្តុះបណ្តាល​ពី​រោងចក្រ​ផលិត​ដោយផ្ទាល់ និង​កន្លែង​ជួស​ជុស​ដែល​មានច្បាប់​អនុញ្ញាតិ​ត្រឹមត្រូវ​តែមូយគត់​។

​មូលហេតុ​ទី​បួន​៖ រថយន្ត​ទាំងនោះ​ត្រូវបាន​ផលិតឡើង​សម្រាប់​ប្រទេស​កម្ពុជា​។ កម្ពុជា​គឺមាន​បរិយាកាស​ខុសពី​ប្រទេស​អ៊ឺរ៉ុប ប្រទេស​ឌូ​បៃ ឬក៏​ប្រទេស​អាមេរិក​។ ចំណែកឯ​គុណភាព​ប្រេង អាកាសធាតុ និង​ស្ថានភាព​ផ្លូវ​ក៏​ខុសគ្នា​ដែរ​។ កំឡុងពេល​ដំឡើង ក្រុមហ៊ុន​ផលិត បាន​ផលិត​រថយន្ត​ទៅតាម​បរិយាកាស​នៃ​ប្រទេស​ដែល​ប្រើប្រាស់​រថយន្ត​ប្រភេទ​នេះ​។ រថយន្ត​ដែល​ផលិតឡើង​សម្រាប់​ប្រទេស​កម្ពុជា មាន​ម៉ាស៊ីន​មូយ ដែល​ដំណើរការ​សមស្រប និង​ប្រេង​ដែលមាន​នៅលើ​ទីផ្សារ​កម្ពុជា​។ វា​ត្រូវបាន​ភ្ជាប់​មក​ជាមួយនឹង​គ្រឿង​ក្រោម​ដែល​មាំ​ជាងគេ និង​ម៉ាស៊ីនត្រជាក់​ដែល​ត្រជាក់​ខ្លាំងជាងគេ​។ តើ​អ្នក​យល់ស្រប​ដែរ​ទេ​ថា​ឡាន​ដែល​ផលិត​តំរូវ​តាម​ស្ថានភាព​ប្រទេស​កម្ពុជា​វា​ល្អ​ជាង​ឡាន​ដែល​គេ​ផលិត​ស្រាប់​ទូទៅ​? ពិតណាស់​គឺ​ឡាន​ដែល​ផលិត​សម្រាប់​ប្រទេស​យើង​គឺ​វា​ល្អ​ជាង​។​

​មូលហេតុ​ទី​ប្រាំ​៖ លោកអ្នក​គួរ​ទិញ​រថយន្ត​ថ្មី​ពី​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ស្របច្បាប់ គឺ​វា​មាន​សុវត្ថិភាព​។ ឡាន​ទំនើប ដែលមាន​មុខងា​រការ​ពារ​សុវត្ថិភាព​ជាច្រើន​ដូចជា ពោង​ខ្យល់ ប្រព័ន្ធ​ការពារ និង​បញ្ចៀស​ការប៉ះទង្គិច​តំបន់​ខាងមុខ និង​ក្រោយ​រថយន្ត​។​ល​។ យ៉ាងណាមិញ ប្រទេស​កម្ពុជា​បាន​ក្លាយជា​កន្លែង​សម្រាប់​ដាក់​រថយន្ត​ដែល​បោះបង់ចោល​ដោយ​ក្រុមហ៊ុន​ធានារ៉ាប់រង​ក្រៅប្រទេស បន្ទាប់ពី​រថយន្ត​ទាំងនោះ​មាន​ការប៉ះទង្គិច​ធ្ងន់ធ្ងរ ឬក៏​លិច​ទឹក​។ ឈ្មួញ​បាន​ទិញ​រថយន្ត​ទាំងនោះ​ហើយ​យកមក​កែច្នៃ​ឡើងវិញ​យ៉ាង​ស្អាត​ដោយ​ពុំមាន​អ្នកណា​ដឹងថា​រថយន្ត​ទាំងអស់នោះ​ត្រូវបាន​គេ​កែច្នៃ​ហើយ​? សុវត្ថិភាព​អ្នក និង​គ្រួសារ​អ្នក​គឺជា​អត្ថិភាព​ចំបង ដូច្នេះហើយ អ្នក​គួរតែ​ជ្រើសរើស​រថយន្ត​ដែលមាន​សុវត្ថិភាព​សំរាប់​មនុស្ស​ជា​ទីស្រលាញ់​របស់​អ្នក​។​

​ហេតុផល​ចម្បង​ទី​៦៖ ក្រុមហ៊ុន​បានធ្វើ​ការបង់ពន្ធ​យ៉ាង​ត្រឹមត្រូវ និង​មាន​បុគ្គលិក​ជំនាញ​ដែល​ទទួលបាន​ការបណ្ដុះ​បណ្ដាល​ពី​រោងចក្រ​ផ្ទាល់ ហើយ​មាន​អគារ​តាំង​លក់ និង​ជួលជុល​យ៉ាង​ទំនើប​។ នៅពេលដែល​ក្រុមហ៊ុន​កាន់តែច្រើន​បាន​បង់ពន្ធ​ត្រឹមត្រូវ វា​មានន័យថា យើង​បាន​ចូលរួម​អភិវឌ្ឍ​សាលារៀន​កាន់តែច្រើន ផ្លូវថ្នល់​កាន់តែ​ប្រសើរ និង​មាន​សុវត្ថិភាព​ខ្ពស់ ព្រមទាំង​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​នានា និង​ធ្វើឲ្យ​បរិស្ថាន​របស់​យើង​កាន់តែ​ប្រសើរឡើង​។ ដូច្នេះហើយ ពួកយើង​គួរតែ​នាំគ្នា​គ្រាំទ្រ​ក្រុមហ៊ុន​ណា​ដែល​បាន​ចូលរួម​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​យើង​។​

​ហេតុផល​ចម្បង​ទី​៧៖ គឺពាក់ព័ន្ធ​នឹង​តម្លៃ​លក់​ចេញ​វិញ​នៃ​រថយន្ត​របស់​លោកអ្នក​។ ការទិញ​រថយន្ត​គឺជា​ការវិនិយោគ​លុយ​ដ៏​ច្រើន ប៉ុន្តែ​លោកអ្នក​អាច​នឹងត្រូវ​ការផ្លាស់ប្តូ​រ​រថយន្ត​ថ្មី​នៅ​ពេលអនាគត​។ មូលហេតុ​អាចមកពី ចំនួន​សមាជិកគ្រួសារ​លោក​អ្នកមាន​ការកើនឡើង ទើប​ត្រូវការ​រថយន្ត​ធំ​ជាង​មុន ឬ​អាចមកពី​មាន​រថយន្ត​សេរី​ថ្មី​ទើបនឹង​ចេញ ដែល​ទាក់ទាញ​លោកអ្នក​។ មូលហេតុ​ណាមួយ​ក្នុងចំណោម​មូលហេតុ​ទាំងនេះ អាចធ្វើឲ្យ​លោកអ្ន​កចង់​លក់​រថយន្ត​ចាស់ ដើម្បី​ជួយ​ទូទាត់​ចំណាយ​សម្រាប់​រថយន្ត​ថ្មី​។ ដូច្នេះ នៅពេល​លោក​អ្នកមាន​រថយន្ត​ដែល​បាន​ជាវ និង​ទទួល​ការថែទាំ​ពី​ក្រុមហ៊ុន​ស្របច្បាប់ នោះ​វា​នឹង​ជួយ​លោកអ្នក​ក្នុង​ការផ្តល់​ពត៌មាន​ដល់​អតិថិជន​របស់លោក​អ្នកពាក់ព័ន្ធ​នឹង​ប្រវត្តិ​រថយន្ត និង​ការថែទាំ​បាន​យ៉ាង​ល្អ​។ នេះ​មានន័យថា​លោកអ្នក​អាច​លក់​រថយន្ត​ក្នុងតម្លៃ​មួយ​ដែល​ខ្ពស់​។​

ហេតុផល​ទី​៨៖ ពាក់ព័ន្ធ​នឹង​ទំនុកចិត្ត​។ ហេតុផល​នេះ​ត្រូវបាន​លើកឡើង​ពីមុន​រួចហើយ តែ​ឥលូវ​សូម​ក្រ​លែ​ក​មើល​ហេតុផល​នេះ​ពី​ជ្រុង​ម្ខាង​ទៀត​។ ហេតុផល​មួយចំនួន​ដែល​លោកអ្នក​ត្រូវ​ទិញ​រថយន្ត​ថ្មី​គឺ​អាចមកពី​លោកអ្នក​ជា​បុគ្គល​មាន​ភាពជោគជ័យ និង​មមាញឹក​ក្នុង​អាជីព​របស់​លោកអ្នក​ក្នុងនាម​ជា សហគ្រិន អ្នកគ្រប់គ្រង សិល្បៈករ មេធាវី វេជ្ជបណ្ឌិត ឬ​មន្ត្រីរាជការ ដែល​ព្យាយាម​ពង្រីក​ក្រុមហ៊ុន ឬ​ធ្វើឲ្យ​ប្រសើ​ឡើង​នូវ​អាជីព​របស់​លោកអ្នក​។ មូលហេតុ​មួយទៀត លោកអ្នក​អាច​ត្រូវការ​រថយន្ត​ដែលមាន​សុវត្ថិភាព និង​ជាទី​ទុកចិត្ត​សម្រាប់​ធ្វើដំណើរ​ទៅ​លែង​ក្រុមគ្រួសារ​របស់​លោកអ្នក​នៅតាម​បណ្តា​ខេត្ត​។ ទោះជា​ហេតុផល​ណាមួយ​ក៏ដោយ លោកអ្នក​អាច​មានរឿង​ច្រើនជាង​នេះ​ដែល​ត្រូវ​ខ្វាយខ្វល់ ក្នុង​ការសម្រេចចិត្ត​ទិញ​រថយន្ត​។ សូម​ទុក​បញ្ហា​នេះ​ឲ្យ​អ្នកមាន​វិជ្ជាជីវៈ​ផ្នែក​យានយន្ត ដែលជា​សមាជិក​របស់ ស​.​ឧ​.​យ​.​ក ជួយ​គិតគូ​ពី​កង្វល់​ពាក់ព័ន្ធ​នឹង​រថយន្ត​របស់​លោកអ្នក​។ សូម​មាន​ទំនុកចិត្ត​ចំពោះ​ក្រុមហ៊ុន​ស្របច្បាប់ ដែល​នាំចូល​រថយន្ត​មាន​លក្ខណៈ​សមស្រប​ជាមួយនឹង​ប្រទេស​កម្ពុជា ហើយ​សូម​ទុកចិត្ត​ក្រុមហ៊ុន​ទាំងនោះ​ក្នុង​ការថែទាំ​រថយន្តរ​បស់​លោក​អ្នកឲ្យមាន​ដំណើកា​រ​ល្អ ប្រកបដោយ​សុ​វត្ថ​ភាព​៕

ព័ត៌មានផ្សេងទៀត