បណ្តាញ​សង្គម​ខ្មែរ ​Like Cambodia​ កំពុង​អាប់ដែត​ថ្មី ​រងចាំ​​ស្វាគមន៍​​បងប្អូន​​ខ្មែរ​​

04-01-2018 5:04 pm 1749

Like Cambodia បណ្តាញ​សង្គម​ថ្មី​ដំបូង និង​ជា​ស្នាដៃ​របស់​កូន​ខ្មែរ បាន​នឹង​កំពុង​អាប់ដែត​ជាច្រើន រងចាំ​ទទួល​ការគាំទ្រ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​។

​លោក​ស៊ាន វណ្ណា​រិទ្ធ ស្ថានិក​បង្កើត​បណ្តាញ​សង្គម​មួយ​នេះ ប្រាប់​វិទ្យុ​វាយោ​នៅ​ថ្ងៃទី​០៤​មករា​នេះ​ថា Like Cambodia ដំណើរការ​ប្រសើរ​ជាង​មុនៗ​។ ហើយ​ឥឡូវ​អេប (App) កម្មវិធី​នៅលើ iOS កំពុង​អាប់​ដែត ដែល​នឹង​ដំណើរ​រួចរាល់​ក្នុង​ខែម​ករានេះ​។​

​មុខងារ​ជាច្រើន​ក្នុង​កម្មវិធី​នេះ ស្រដៀង​គ្នា​ទៅនឹង​បណ្តាញ​សង្គម​យក្ស Facebook ដែរ​។ មិនតែប៉ុណ្ណោះ Like Cambodia បាន​អនុញ្ញាតឲ្យ​បងប្អូ​ន​អ្នកប្រើប្រាស់​អាចបង្កើ​តផេក (Page) លក្ខណៈ​ជំនួញ​បាន​ទៀតផង​។​

​លោកអ្នក​អាច​ទាញយក​បណ្តាញ​សង្គម Like Cambodia នៅលើ iOS និង Android ដែលមាន​ទាំង​ភាសា​ខ្មែរ និង​អង់គ្លេស​សម្រាប់​ជ្រើសរើស​៕

ព័ត៌មានផ្សេងទៀត