អ្នកជំនាញ​៖​​ឆ្នាំនេះ​ គឺជា​ឆ្នាំ​​បច្ចេកវិទ្យា​​រថយន្ត​​បើកបរ​​ដោយ​​ស្វ័យ​ប្រវត្តិ​​

04-01-2018 5:00 pm 192

យោងតាម​អ្នកជំនាញ​បានឱ្យដឹងថា នៅ​ឆ្នាំ​២០១៨​នេះ នឹង​ឃើញ​បច្ចេកវិទ្យា​រថយន្ត​គ្មាន​អ្នកបើកបរ ក្លាយជា​ផ្នែក​មួយ​នៃ​ការរស់នៅ​ប្រចាំថ្ងៃ​នៅ​ចក្រភព​អង់គ្លេស ដោយសារតែ​មាន​ការជួយ​ជ្រោម​ជ្រែង​​ពី​សំណាក់​រដ្ឋាភិបាល​។​

លោក Nick Ridler ប្រធាន​គ្រប់គ្រង​ក្រុម​វិស្វករ​បាន​ប្រាប់ Sky News ថា​៖ «​នៅ​ឆ្នាំនេះ គឺជា​ឆ្នាំ​បច្ចេក វិទ្យា​បើកបរ​ដោយ​ស្វ័យប្រវត្តិ​។ វា​នឹងត្រូវ​យកទៅ​បើកបរ​នៅតាម​ផ្លូវ​កាន់តែច្រើន​ទៅៗ ហើយ​វា​អាចជួយ​សម្រួល​ដល់​ជីវិត​មនុស្ស​បាន​មួយផ្នែកធំ​»​។​

​យ៉ាងណា នាយក​ប្រតិបត្តិ លោក Dave Keene ថា មុននឹង​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​បាន គេ​ត្រូវ​បញ្ចុះបញ្ចូល​មហាជន​ឲ្យ​ជឿជាក់លើ​បច្ចេកវិទ្យា​នេះ​ថា មាន​សុវត្ថិភាព​គ្រប់គ្រាន់​ជាមុនសិន​។ តែ​លោក​មាន​ជំនឿ​ចិត្ត​យ៉ាង​ពេញទំហឹង​ថា បច្ចេកវិទ្យា​បើកបរ​ដោយ​ស្វ័យប្រវត្តិ​នឹង​អាច​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ការស្លាប់​នៅតាម​ដងផ្លូវ​៕

​ប្រភព​៖ kohsantepheapdaily

ព័ត៌មានផ្សេងទៀត