បច្ចេកទេស​ដាំ​ឈូក​យក​គ្រាប់ នៅក្នុង​ស្រែ​

04-01-2018 4:48 pm 610

​ឈូក ក្រៅ​ពី​យក​ផ្កា​ទៅ​ប្រើប្រាស់ ក្រអៅ​យក​ទៅ​ធ្វើ​ម្ហូប ផ្លែ​ក៏មាន​ប្រយោជន៍​សម្រាប់​យក​គ្រាប់​ទៅ​បរិភោគ ។ ការរៀបចំ​ដាំ​ដុះ​ឈូក វា​មិនសូវ​ពិបាក ហើយក៏​មិន​ជា​ស្រួល​ណាស់ណា​ដែរ ក្នុង​ការថែទាំ ។ ខាងក្រោម​នេះ ជា​បច្ចេកទេស​ដាំ​ដុះ​ឈូក ។​

​ការជ្រើសរើស​ពូជ ៖
- គួរ​ជ្រើសរើស​ប្រភេទ​ពូជ​ឈូក​បាយ ព្រោះ​ពូជ​នេះ​នឹង​ផ្តល់​ផល​ច្រើន ពិសេស​មាន​គ្រាប់​ណែន​ជាង​ពូជ​ឈូក​បេង ដែល​មាន​ផ្កា​ពណ៌ និង​មាន​រយៈពេល​ដាំ ៦​ខែ 

​ការរៀបចំ​ដី ៖
- ជ្រើសរើស​យក​ស្រែ​ប្រភេទ​ដី​បាត​ភូមិ ព្រោះ​វា​ជា​ដី​សម្បូរ​ជីជាតិ​
- មុន​ពេល​ដាំ ត្រូវ​ភ្ជួរ​ដី​១​ទៅ​២​ដង ដើម្បី​កម្ចាត់​ស្មៅ 
- ពេល​ភ្ជួរ​រួច ត្រូវ​ទុក​ដី​រយៈពេល ៣​ទៅ ៧​ថ្ងៃ ទើប​ភ្ជួរ​លើ​ក​ទី​២ និង​រា​ស់ដីឱ្យ​រាបស្មើ​ជាការ​ស្រេច​
- ក្រោយ​រៀបចំ​ដី​រួច ចាំបាច់​ត្រូវ​បញ្ចូល​ទឹក​ក្នុង​ស្រែ ដើម្បី​ឱ្យ​ងាប់​ស្មៅ ហើយ​បន្ទាប់មក ជ្រើសរើស​កូន​ឈូក​ណា​ដែល​ថ្លោស​ល្អ មិន​ត្រូវ​យក​កូន​ដែល​ខ្ចី​ពេក ឬ​ចាស់​ពេក មក​ដាំ​លើដី​ដែល​បាន​រៀបចំ​នោះ ចន្លោះ​ពី​គ្នា​៤​តឹក​

​ការថែទាំ ៖
- ក្រោយ​ដាំ​បាន​រយៈពេល​៧ ទៅ​១៥​ថ្ងៃ ឈូក​នឹង​ចាប់ផ្តើម​ដុះ​សន្លឹក​
- ត្រូវ​ចាប់ផ្តើម​ដើរ​ដកស្មៅ ដើម្បី​ឱ្យ​ឈូក​ដុះ​លូតលាស់​លឿន​
- អំឡុង​ពេល​នេះ ចាំបាច់​ត្រូវ​រក្សា​ទឹក​ក្នុង​ស្រែ មិនឱ្យ​លើស​ពី​១​ម៉ែត្រ​នោះ​ឡើយ ដើម្បី​ការពារ​សត្វ​ចង្រៃ​ស៊ី​ស្លឹក 
- ដំណាំ​នេះ បើ​ដាំ​ដុះ​ក្នុង​ខែវស្សា​ពុំ​សូវ​មាន​សត្វ​ចង្រៃ​បំផ្លាញ​ទេ បើ​ដាំ​នៅក្នុង​ខែប្រាំង នោះ​នឹង​អាច​មាន​កត្តា​ប្រឈម​ជំងឺ ឬ​សត្វ​ចង្រៃ​បំផ្លាញ​ច្រើន​
- ដំណាំ​ឈូក​មាន​សត្វ​ចង្រៃ​បំផ្លាញ​មួយចំនួន​ដូចជា សត្វ​ក្រា​វា​មូល​ក​ឈូក ដង្កូវ​វា​គ្រាប់ 

​ការប្រមូល​ផល ៖
- ឈូក​នឹង​ផ្តល់​ផល​ជា​បណ្តើរៗ​ក្នុង​រយៈពេល​ចាប់ពី ៣​ខែ បើទោះបីជា​ឈូក​មាន​អាយុ​៦​ខែ​ទើប​ផ្តល់​ផល​ក្តី​

(​ប្រភព​៖ អ៊ាង សុផល្លែត | រៀបរៀង​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត