ឥណ្ឌា​​នឹង​បាញ់​បង្ហោះ​ផ្កាយរណប​​ច្រើន​គ្រឿង​​ក្នុងពេល​​តែមួយ​​នៅ​​ខែ​ម​ករា​នេះ​​

03-01-2018 4:33 pm 337

​អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា (ISRO) នឹង​ចាប់ផ្តើម​បាញ់​បង្ហោះ​ផ្កាយរណប​ចំនួន ៣១​គ្រឿង រួម​ទាំង​​យាន​អវកាស​​អង្កេត​​ផែនដី Cartosat-2 នៅ​ខែម​ករានេះ​។ បេសកកម្ម​អវកាស​ដំបូង​របស់​ឥណ្ឌា នៅ​ឆ្នាំ​២០១៨ នេះ គឺ​ធ្វើ​ការបាញ់​បង្ហោះ​ផ្កាយរណប​ទាំងនោះ ចេញ​ព្រម​គ្នា​ក្នុងពេល​តែមួយ​តែម្តង​។​​

​មន្ត្រី​ឥណ្ឌា​ម្នាក់ បាន​និយាយថា ផ្កាយរណប​ទាំងអស់នេះ​នឹងត្រូវ​បាញ់​បង្ហោះ​ចេញពី​ស្ថានីយ​អវកាស ក្នុង​ទីក្រុង Sriharikota នៅ​រដ្ឋ Andhra Pradesh នៅ​ថ្ងៃទី​១០ ខែ​មករា​។ បេសកកម្ម​នេះដែរ ក៏មាន​បញ្ចូល​ផ្កាយរណប​ខ្នាតតូច​ចំនួន​២៨ របស់​ហ្វាំង​ឡ​ង់ និង​សហរដ្ឋអាមេរិក និង​ផ្កាយរណប​ខ្នាតតូច​ពីរ​ទៀត​របស់​ឥណ្ឌា​៕

ប្រភព៖ indianexpress

ព័ត៌មានផ្សេងទៀត