អ្នកប្រើប្រាស់​​ឡាន​​អូ​តូ​​គួរ​ជៀស​វាង​​ធ្វើ​រឿង​​ទាំង​​១០​​យ៉ាង​នេះ​​

02-01-2018 1:51 pm 3691

​រថយន្ត​ប្រអប់លេខ​អូ​តូ​ជា​ជម្រើស​ដ៏​ពេញនិយម​មួយ សម្រាប់​អ្នកប្រើប្រាស់​រថយន្ត​បច្ចុប្បន្ន​។ ពេញនិយម ដោយសារ​វា​មាន​ភាពងាយស្រួល​បញ្ជា​ជាង​រថយន្ត​ប្រអប់លេខ​ដៃ​។ មិនតែប៉ុណ្ណោះ រថយន្ត​ទំនើប​ប្រភេទ​នេះ​មាន​លក្ខណៈពិសេស​ជាច្រើន និង​ប្រព័ន្ធ​របស់​វា​អាច​រក្សា​អ្វីៗ​គ្រប់យ៉ាង ក្នុងពេល​ដំណើរការ​បើកបរ​យ៉ាង​រលូន​។​

​តែ​យ៉ាងណា អ្នកបើកបរ​គួរស្វែងយល់​ពី​ចំណុច​មួយចំនួន ដើម្បី​រក្សា​សុវត្ថិភាព និង​បញ្ជៀ​ស​បញ្ហា​ដែល​អាច​កើតមាន​នៅពេល​បើកបរ​។ ខាងក្រោម​នេះ ជា​អ្វីដែល​អ្នកប្រើប្រាស់​ឡាន​អូ​តូ​គួរ​ជៀសវាង​៖

១. កុំ​ចុច «​បិទ​ម៉ាស៊ីន​» នៅពេល​បើកបរ​៖ ប្រសិនបើ​អ្នក​បាន​ចុច​វា​ដោយ​ចៃដន្យ​នៅពេល​បើកបរ​ដោយ​ល្បឿន​លឿន​នោះ គឺអាច​នឹង​ធ្វើឲ្យ​រឿង​មិនល្អ​នឹង​កើតឡើង​។ រថយន្ត​ទំនើប​មាន​លក្ខណៈពិសេស​ជាច្រើន ដើម្បី​ការពារ​ប្រភេទ​ទាំងនេះ​។ ដូច្នេះ​ត្រូវ​ចាំ​ថា ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​សូមកុំ​ធ្វើ​វា​អី​។​

២. មិនត្រូវ​ជ្រើសរើស​អក្សរ R (Reverse) នៅពេល​បើកបរ​៖ វា​មិនមែនជា​រឿង​ល្អ​ទេ នៅពេលដែល​អ្នកបើកប​រ​ឡាន​អូ​តូ​ជ្រើសរើស​យក​មុខងារ​នេះ នៅពេល​កំពុង​បើកបរ​។ ទោះបីជា​ប្រព័ន្ធ​កុំព្យូទ័រ​នៅក្នុង​រថយន្ត​របស់​អ្នក​មិនមាន​បញ្ហា​ចំពោះ​ពាក្យ​នេះ ប៉ុន្តែ វា​អាចធ្វើ​ផ្នែក​នៃ​ម៉ាស៊ីន​ឡាន​ឆាប់​មាន​បញ្ហា​។​

៣. កុំ​ជ្រើសរើស​យក​អក្សរ P (Park) នៅពេល​បើកបរ​៖ ដូចគ្នា​ដែរ​ទោះបីជា​មុខងារ​ទាំងនេះ អាច​ជ្រើសរើស​បាន​នៅពេល​កំពុង​បើកបរ​ក៏ដោយ ប៉ុន្តែ វា​មិន​សម​ឲ្យ​អ្នក​ត្រូវយក​វា​ឡើយ​។ វា​អាច​នឹង​ធ្វើឲ្យ​ខូចខា​តដល់​រថយន្ត​របស់អ្នក​។ មុខងារ​នេះ អាច​យកបាន​លុះត្រា​ណា​រថយន្ត​បាន​ឈប់​ស្រួលបួល​សិន​។​

៤. កុំ​ដាក់​កូនសោ​ច្រើនពេក​ទៅលើ​សោរ​ឡាន​៖ វា​ជា​រឿង​មក​ល្អ​នៅពេលដែល​អ្នក​ដាក់​កូន​សោរ ឬ​បន្តោង​ច្រើន នៅ​ជាមួយ​សោរ​ឡាន​ផ្ទាល់​តែមួយ​របស់​អ្នក​។ របស់របរ​ទាំងនោះ វា​ធ្វើឲ្យមាន​ទំងន់​ធ្ងន់ ដែល​អាច​ខូច​ដល់​ប្រអប់​សោរ​របស់​អ្នក​ក្នុង​រយៈពេល​យូរ​។​

៥. ផ្លាស់ប្តូរ​ប្រេង​៖ តើ​ការផ្លាស់ប្តូរ​ប្រេង​ញឹកញាប់​ប៉ុណ្ណា ទើប​សម​ហេតុផល​? រថយន្ត​មួយចំនួន​ដែល​ចេញពី​រោងចក្រ​គឺមាន​ផ្ទុក​ប្រេង​តិច​ណាស់ ហើយ​ប្រេង​នេះ​ត្រូវតែ​ផ្លាស់ប្តូរ​ប្រហែល ១០០០​គីឡូម៉ែត្រ​។​

៦. កុំ​ដាក់ឲ្យ​ម៉ាស៊ីនលើស​ចំណុះ​៖ ម៉ាស៊ីន​តែងតែ​មក​ជាមួយ​ស្នាម​ប្រឡាក់ ដោយសារតែ ម៉ាស៊ីន​ផ្ទុក​លើស​ចំណុះ​។ បែបនេះ វា​អាច​បង្ក​ឲ្យ​ម៉ាស៊ីន​មាន​ផ្សែង​ចេញពី​គ្រប់​ជ្រុង​នៃ​រថយន្ត​។

៧. កុំ​រង់ចាំ​រហូតដល់​ធុង​ប្រេង​ទទេ​៖ នៅតែ​ពេល​ធុង​ប្រេងឥន្ធនៈ​ឡាន​របស់​អ្នក​ទទេ​ស្អាត នោះ​នឹងមាន​កំទេច​ល្អិត​តូចៗ​ដែល​បន្សល់ទុក​នៅ​បាត​ធុងសាំង ហើយ​សំណល់​នេះ​ត្រូវបាន​ស្រូប​ចូលទៅក្នុង​ម៉ាស៊ីន​។ ជាទូទៅ ចំណុច​ដែល​ល្អ គឺ​ត្រូវ​រក្សា​ឲ្យ​ធុង​ប្រេង​បាន​ប្រហែល​មួយ​ភាគ​បួន​នៃ​ធុង​។​

៨. កុំ​ព្រងើយកន្តើយ​នឹង​និមិត្តសញ្ញា​៖ រថយន្ត​ទាំងអស់​គឺ​មិនមាន​សញ្ញា​ព្រមាន​ទាំងអស់​ដូចគ្នា​នោះទេ ប៉ុន្តែ ជាទូទៅ​វា​ត្រូវបាន​គេ​ចំណាំ​កូដ​ពណ៌ ដូចជា​សញ្ញា​បៃតង ឬ​ពេលខ្លះ​មាន​ពណ៌​ខៀវ​។ សញ្ញា​ទាំងនោះ គឺជា​ការ​បង្ហាញថា ប្រព័ន្ធ​ពិសេស​មួយ​ត្រូវបាន​ធ្វើឲ្យ​សកម្ម​។ និមិត្តសញ្ញា​ពណ៌​លឿង​បង្ហាញ​ជាធម្មតា​ថា អ្វីដែល​ត្រូវការ​សេវា ឬ​ត្រួតពិនិត្យ​។ ពណ៌​ក្រហម​មានន័យថា មាន​បញ្ហា​ធ្ងន់ធ្ងរ ហើយ​អ្នក​គួរតែបញ្ឈប់​ឲ្យបាន​ឆាប់​តាមដែ​លអាច​ធ្វើទៅបាន ព្រោះ​រថយន្ត​អាច​មិនមាន​សុវត្ថិភាព​ក្នុងពេល​បើកបរ​។​
​ជារួម ប្រសិនបើ​ពន្លឺ​ព្រមាន​នៅលើ​ផ្ទៃ​តា​ប្លូ គឺ​មិនត្រូវ​ព្រងើយកន្តើយ ហើយ​ហៅ​ទូរស័ព្ទ​ទៅ​អ្នកជំនាញ​ឲ្យបាន​ឆាប់​តាមដែ​លអាច​ធ្វើទៅបាន​។​

៩. ពិនិត្យ​សំបក​កង់​៖ ការអនុវត្ត​ល្អ​មួយ​ផ្សេងទៀត គឺ​ពិនិត្យមើល​សម្ពាធ​កង់​រថយន្ត​រៀងរាល់​ពេល​ធ្វើដំណើរ ហើយ​ប្រសិនបើ​អ្នក​អាចមាន​អារម្មណ៍​ថា សំបក​កង់​អាចមាន​រាបស្មើ វា​ជាធម្មតា​នៅពេល​ផ្ទុក​ទំងន់​បន្ថែម គឺមាន​រាង​សំប៉ែត​រួចជាស្រេច​ហើយ​។ ការបើកបរ​ជាមួយ​សំបក​កង់​មិន​តាម​ស្តង់ដា គឺ​មិនសូវមាន​សុវត្ថិភាព​ឡើយ​។

១០. ពិនិត្យ​តុល្យភាព​នៃ​កង់​រថយន្ត​៖ ប្រសិនបើ​កង់​រថយន្ត​របស់​អ្នក មិនមាន​តុល្យភាព​ទេនោះ អ្នក​មិនមាន​ការគ្រប់គ្រង​ល្អ​លើ​ឡាន​នៅពេល​បើកបរ​ទេ​។ បើ​អាច​ធ្វើបាន អ្នក​គួរ​យក​រថយន្ត​ទៅពិនិត្យ​តម្រឹម​កង់​ឲ្យបាន​ត្រឹមត្រូវ ដើម្បី​ធានាថា​មាន​សុវត្ថិភាព ប្រសើរ​ជាង​និយាយ​ពាក្យ​ថា សោកស្តាយ​នៅពេល​មាន​បញ្ហា​កើតឡើង​៕

ប្រភព៖ brightside

ព័ត៌មានផ្សេងទៀត