​​បុរស​ម្នាក់​ត្រូវ​តុលាការ​ថៃ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​១,៣២៧៥​ឆ្នាំ​

02-01-2018 10:39 am 5422

អាច​ជា​កំណត់ត្រា​មួយ ក្នុង​ពិភពលោក ដែល​បុរស​ជនជាតិ​ថៃ​ម្នាក់ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ១,៣២៧៥​ឆ្នាំ ពី​បទ​បោកប្រាស់ ក្នុង​ទំហំ​ទឹកប្រាក់​ជាង​១៧​លាន​ដុល្លារ ពី​ជនរងគ្រោះ​ចំនួន​២៦០០​ករណី​។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍ កាលពី​សប្តាហ៍​មុន​។​

​យ៉ាងណាក៏ដោយ ទណ្ឌិត​ឈ្មោះ Phudit Kittitradilok នឹង​ត្រូវ​អនុវត្ត​ទោស តែ​២០​ឆ្នាំ​ប៉ុណ្ណោះ ដោយសារ​ច្បាប់​ជាប់ពន្ធនាគារ របស់​ប្រទេស​ថៃ កំណត់​យូរ​បំផុត​ត្រឹម​១០​ឆ្នាំ​ប៉ុណ្ណោះ​។​

​សូមបញ្ជាក់​ថា ទាក់ទង​នឹង​ការផ្តន្ទាទោស ជា​កំណត់ត្រា​នេះ ក៏​ធ្លាប់​កើតមាន​ផងដែរ ចំពោះ​បុរស​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ ដែល​ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស ដាក់​ពន្ធនាគារ​រយៈពេល​១២,០០០​ឆ្នាំ ពី​បទ​ហិង្សា បៀតបៀន និង​រំលោភ​កូនស្រី​របស់​ខ្លួន ចំនួន​ជាង​៦០០​ករណី ក្នុង​រយៈពេល​២​ឆ្នាំ​៕ ដោយៈ​សៅ វិសាល​
 

ព័ត៌មានផ្សេងទៀត