បច្ចេកទេស​ដាំ​ឆៃថាវ ក្នុង​ផើង​

02-01-2018 9:56 am 1152

​ការរៀបចំ​ដាំ​ដុះ ៖
- ត្រៀម​ផើង​ដំណាំ ដែល​មាន​ទំហំ ធំ និង​ជ្រៅ​ល្មម អាច​ឱ្យ​ឆៃថាវ​ចុះ​មើម​បានល្អ​
- ដី​មាន​ជីជាតិ មាន​លាយ​ល្បាយ​ជីកំប៉ុស្ត ដី​ធូរ អាច​ជ្រាប​ទឹក​បាន​ល្អ​
- គ្រាប់ពូជ​ឆៃថាវ​
- កម្ទេច​ចំបើង​

​ការដាំដុះ ៖
- ត្រូវ​យក​គ្រាប់​ពូជ​ឆៃ​ថាវ ដាក់​ហាលថ្ងៃ​ឱ្យ​ក្តៅ រយៈពេល​១​ទៅ​២​ម៉ោង 
- ស្រង់​គ្រាប់ពូជ​ដាក់​ត្រាំ​ទឹក ៣​ទៅ​៤​ម៉ោង​
- ចាក់​ដី​ចូល​ផើង​ដំណាំ 
- យក​គ្រាប់​ពូជ​ឆៃ​ថាវ កប់​២​គ្រាប់​ក្នុង​មួយ​គុម្ព ក្នុង​ជម្រៅ​២​ស​.​ម 
- យក​ចំបើង​ដាក់​គ្រប​ដី បន្ទាប់​ពី​ដាំ​គ្រាប់ពូជ​ឆៃថាវ ដើម្បី​រក្សា​សំណើម និង​ធ្វើឱ្យ​គ្រាប់ពូជ​ឆាប់​លូតលាស់​បានល្អ​
- បន្ទាប់មក ត្រូវ​យក​ទឹក​ស្រោច​ឱ្យ​ជោគ​ភ្លាមៗ​

​ការថែទាំ ៖
- ត្រូវ​បន្ត​ស្រោចស្រព​ដំណាំ​ឆៃ​ថាវ ឱ្យ​មាន​សំណើម​ជានិច្ច តែ​កុំ​ជោគជាំ​ទឹក​
- ពេល​កូន​ឆៃ​ថាវ ដុះ​លូតលាស់ ត្រូវ​ដក​រំ​លួស​កូន ដោយ​ទុក​តែ​១​ដើម ក្នុង​មួយ​គុម្ព​
- ឧស្សាហ៍​បោចស្មៅ និង​ជ្រុំដី ដើម្បី​ធ្វើឱ្យ​ដី​ធូរ និង​សម្លាប់​ទីជម្រក​សត្វល្អិត​
- ក្នុង​រយៈពេល ៧ ទៅ ១០ ថ្ងៃ ឆៃថាវ​នឹង​ដុះ​ពន្លក​ជា​ស្លឹក​បាន​២​ទៅ​៣ ត្រូវ​បន្ត​ស្រោចស្រព​ទឹក​ក្នុង​កម្រិត​មធ្យម​
- ក្នុង​រយៈពេល ១៥ ទៅ ១៨ ថ្ងៃ ឆៃថាវ​នឹង​ពង្រីក​គល់ អំឡុង​ពេល​នេះ ឆៃថាវ​ត្រូវការ​ទឹក និង​សារធាតុចិញ្ចឹម​កាន់តែច្រើន​ឡើង រហូតដល់​ពេល​ប្រមូល​ផង​
- ក្រោយ​ដាំ ១៥ ទៅ ១៨ ថ្ងៃ ត្រូវ​ជ្រុំដី​

​ការប្រមូល​ផល ៖
- ត្រូវ​សង្កេត​មើលថា បើសិនជា​ស្លឹក​របស់​ឆៃ​ថាវ ប្រែ​ពី​ពណ៌​បៃតងខ្ចី ទៅ​ជា​ពណ៌​បៃតងចាស់ ហើយ​កំពូល​ត្រួយ​ប្រែ​ពី​ពណ៌​ស​ខ្ចី ទៅ​ប្រផេះ នោះ​គឺជា​ដំណាក់កាល​អាច​ប្រមូល​ផល​បាន​ហើយ​

(​រៀបរៀង​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត