​វិធី​ធ្វើ​ជី​សម្រាប់​ជំនួយ​ដំណាំ​យក​ស្លឹក​

01-01-2018 9:56 am 932

​បច្ចេកទេស​នេះ នឹង​ជួយ​ឱ្យ​ដំណាំ និង​បន្លែ​របស់​យើង​លូតលាស់ ស្លឹក​បានល្អ ពិសេស​ជំនួយ​ឫស​របស់​វា​ទៅ​ទៀត ។ វត្ថុធាតុដើម​ក្នុង​ការផលិត គឺ​ងាយ​រកបាន ចំណាយ​អស់​តិច និង​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់ ។ ខាងក្រោម​នេះ ជា​វិធីសាស្ត្រ​ក្នុង​ការផលិត​ជី​ទឹក​សម្រាប់​បំប៉ន​ដំណាំ​យក​ស្លឹក​ងាយៗ​…

​ធាតុ​ផ្សំ ៖
- សណ្តែកសៀង ១​គីឡូក្រាម​
- សម្បក​ផ្លែ​ម្នា​ស់ ២​គីឡូក្រាម (​ហា​ន់ ចិញ្ច្រាំ​ឱ្យ​ម៉ដ្ត​)
- ស្ករ​រងូ ៣​គីឡូក្រាម​
- ទឹក​ចម្រាញ់​ចេញពី​កូន​ចេក ១​លីត្រ (​យក​កូន​ចេក​ចិញ្ច្រាំ​ឱ្យ​ម៉ដ្ដ រួច​លាយ​ជាមួយ​ស្ករ​រងូ​១​លីត្រ រក្សាទុក ១០​ថ្ងៃ រួច​យក​ទឹក​វា​មក​ប្រើ​)
- ទឹកដូង ១០​លីត្រ​
- ធុង​ជ័រ ដែល​មាន​ចំណុះ ៣០​លីត្រ និង​មាន​គម្រប​ត្រឹមត្រូវ​

​វិធី​ធ្វើ ៖
- ចាក់​ធាតុ​ផ្សំ​ទាំង​អស់​ខាងលើ​ចូលក្នុង​ធុង រួច​កូរ​ឱ្យ​សព្វ 
- គ្រប​គំរប និង​រក្សា​ទុក​រយៈពេល ១៤​ថ្ងៃ ទើប​អាច​ប្រើប្រាស់​បាន​

​វិធី​ប្រើប្រាស់ ៖
- លាយ​ល្បាយ​ជី​ទឹក​ខាងលើ ២​ស្លាបព្រា​បាយ ជាមួយ​នឹង​ទឹក​ធម្មតា ២០​លីត្រ ស្រោច​ជា​ប្រចាំ​លើ​ដំណាំ បន្លែ​ដាំ​យក​ស្លឹក​ផ្សេងៗ 

(​រៀបរៀង​ដោយ​៖ គង់ ឧត្តម | ដកស្រង់​ចេញពី​អត្ថបទ អ៊ាង សុផល្លែត​)

ព័ត៌មានផ្សេងទៀត