ផ្លូវ​ហាយវ៉េ​​ក្រាល​បន្ទះ​សូ​ឡា​​ដំបូង​បង្អស់​​លើ​​ពិភពលោក​​

30-12-2017 3:59 pm 3016

​ចិន​បានបង្ហាញ​ពី​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​របស់ខ្លួន ដោយបាន​បង្កើត​បន្ទះ​ថាមពល​ពន្លឺព្រះអាទិត្យ​នៅលើ​ផ្ទៃ​នៃ​ផ្លូវ​ហាយវ៉េ ដើម្បីឲ្យ​វា​អាច​បង្កើតអគ្គិសនី និង​បញ្ចូល​ភ្លើងអគ្គិសនី​នៅពេល​បើកបរ​នៅ​លើផ្លូវ​មួយ​នេះ​។​

​ផ្លូវ​ហាយវ៉េ​ក្រាល​បន្ទះ​សូ​ឡា​ដំបូងបង្អស់​លើ​ពិភពលោក​នេះ មាន​ប្រវែង ២​គីឡូម៉ែត្រ នៅ​ខេត្ត​សាន​ដុង ភាគ​​ខាង​កើត​​នៃ​ទីក្រុង​ជី​ណាន​។​

​នេះ​ជា​ដំណោះស្រាយ​មួយ​ចំពោះ​ផ្លូវថ្នល់​សាក​ឥត​ខ្សែ​មួយ​នេះ ដែល​អាច​ជំរុញ​ឲ្យ​ប្រជាជនចិន​ទិញ​ឡាន​អគ្គីសនី ដោយ​មិនចាំបាច់​បារម្ភ​ចំពោះ​ការខ្វះ​ស្ថានីយ៍​សាក​អាគុយ​។ មិនតែប៉ុណ្ណោះ វា​នឹង​ជួយ​កាត់បន្ថយ​រថយន្ត​ប្រើ​ឥន្ធនៈ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត