ឆ្នាំ​២០១៨​​ដឹង​ទេ​ថា​​មាន​ការទន្ទឹង​រង់ចាំ​រឿង​រ៉ាវ​អ្វីខ្លះ​​ដែល​នឹង​​កើតឡើង​?

30-12-2017 11:32 am 1151
រូបភាពព្រះអង្គម្ចាស់អង់គ្លេសដែលនឹងរៀបអភិសេកឆ្នាំ២០១៨(ឆ្វេង)និងកីឡាការនីសិង្ហបុរី

​ខណៈ​ដែល​ឆ្នាំ​ចាស់​នឹង​ឆ្លង​ផុត​ក្នុងពេល​ដ៏​ខ្លី​នេះ ឆ្នាំ​ថ្មី​២០១៨​នឹង​ចូលមក​ដល់​។​ក្នុង​ឆ្នាំ​ថ្មី​នេះ​នឹង​មាន​ព្រឹត្ដិការណ៍​សំខាន់ៗ​ជាច្រើន​ដែល​នឹង​កើតឡើង ហើយ​ដែល​យើងទាំងអស់គ្នា​កំពុង​ទន្ទឹងរង់ចាំ​ផងដែរ​។​យើង​សូម​បង្ហាញ​រឿងរ៉ាវ​ចំនួន​៧​ដូចជា​៖

១ ការប្រកួត​បាល់​ទាន់​ពានរង្វាន់​ពិភពលោក​២០១៨(WORLD CUP 2018)

​សម្រាប់​ការប្រកួត​ដែល​មាន​រយៈពេល​បួន​ឆ្នាំ​ម្ដងនេះ​រុស្ស៊ី​គឺជា​ម្ចាស់ផ្ទះ​។​ការប្រកួត​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៤​ខែ​មិថុនា​ដល់​ថ្ងៃ​ទី​១៥​ខែកក្កដា​ឆ្នាំ​២០១៨​។​ដូច្នេះ​អ្នក​និយម​គាំទ្រ​វិស័យ​កីឡា​បាល់ទាត់ អាច​តាមដាន​បាន​រាល់​ការប្រកួត​របស់​ក្រុម​ដែល​ខ្លួន​ពេញចិត្ដ​។​

២ ខ្យល់អាកាស​បរិសុទ្ធ​នៅ​ផ្លូវ​ORCHARD ROAD​ក្នុង​ប្រទេស​សិង្ហ​បុរី​

​នេះ​ជា​ដំណឹង​ល្អ​សម្រាប់​អ្នក​មិន​ជក់បារី ដែល​ចង់​ចាកចេញ​ពី​ក្លិន​បារី​នៅ​ពេល​ធ្វើដំណើ​រទិញ​ឥ​វ៉ាន់​តាមផ្លូវ​Orchard Road​។​ទីតាំង​ជា​ផ្សារ​ទំនើប​របស់​សិង្ហ​បុរី​មួយ​នេះ នឹង​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ជក់បារី​ចាប់ពី​ថ្ងៃ​ទី​០១​ខែកក្កដា​ឆ្នាំ​២០១៨​ទៅ ដែល​អាច​សង្គ្រោះ​តំបន់​សំខាន់ៗ​បាន​ចំនួន​៥​ពី​ផ្សេង​បារី​។​

៣ ពិធី​អភិសេក​របស់​ព្រះអង្គម្ចាស់ Prince Harry

​ពិធី​នេះ​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​១៩​ខែ​ឧសភា ដែល​គ្រប់​គ្នា​កំពុង​ទន្ទឹងរង់ចាំ​ព្រះអង្គម្ចាស់ Prince Harry​របស់​អង់គ្លេស និង​កូនក្រមុំ​របស់​ទ្រង់​នាង​Meghan Markle ជា​តួ​សម្ដែង​ជនជាតិ​អាមេរិក ចាប់ដៃ​គ្នា​ជា​គូ​ស្វាមីភរិយា​ពេញ​ច្បាប់​។​

៤ បុត្រ​ទី​បី​ព្រះអង្គម្ចាស់ Prince William​និង​អ្នក​ម្នាង​Kate

​ព្រះអង្គម្ចាស់​របស់​អង់គ្លេស​រូប​នេះ​និង​អ្នក​ម្នាង នឹង​មាន​បុត្រ​ទី​បី​នៅ​ខែ​មេសា​ឆ្នាំ​២០១៨​ខាងមុខនេះ គឺ​មុន​មួយ​ខែ​ប៉ុណ្ណោះ​នៃ​ពិធី​រៀប​អភិសេក​របស់​ព្រះអង្គម្ចាស់ Prince Harry​។​

៥ ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម​សិង្ហ​បុរី​នឹងចូលរួម​ប្រកួត​ជម្រុះ​កីឡា​អូឡាំពិក​នៅ​កូរ៉េខាងត្បូង

​កីឡា​ការ​នី​អូឡាំពិក​រដូវរងារ​សិង្ហ​បុរី​នាង​Cheyenne Goh នឹង​ធ្វើដំណើរ​ទៅ​ប្រទេស​កូរ៉េខាងត្បូង​បន្ទាប់​ពី​អ្នក​ជិះ​ស្គី​ល្បឿន​លឿន​រូបនេះ រក​បាន​កៅអី​មួយ​ក្នុង​ព្រឹត្ដិការណ៍​ប្រកួត​ចម្ងាយ​១,៥០០​ម៉ែត្រ​។​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម​វ័យ​១៨​ឆ្នាំ​រូប​នេះ​និយាយថា ការប្រកួត​ជម្រុះ​ព្រឹត្ដិការណ៍​អូឡាំពិក​រដូវរងារ​ឆ្នាំ​២០១៨ គឺជា​ក្ដី​សុបិន​រយៈពេល​វែង​របស់​នាង ហើយ​នាង​ពិតជា​រីករាយ​ក្នុង​ការទទួលបាន​ឱកាស​នេះ នៅ​ដើមដំបូង​នៃ​អាជីព​របស់​នាង​។​

ការបង្កើន​ទំនុកចិត្ដ​ឡើងវិញ​លើ​ផ្លូវ​រថភ្លើង​នៅ​សិង្ហបុរី​

​គ្រោះថ្នាក់​ចំនួន​ពីរ​ធំៗ​ក្នុង​ឆ្នាំ​២០១៧ គឺ​ទឹក​ជន់​លិច​នៅ​ផ្លូវ​រថភ្លើង​ក្រោម​ដី​MRT​ក្នុង​ខែ​តុលា និង​រថភ្លើង​បុក​គ្នា​នៅ​Joo Koon​ក្នុង​ប្រទេស​សិង្ហ​បុរី បាន​ធ្វើឲ្យ​អ្នកដំណើរ​ភ័យខ្លាច​ក្នុង​ការធ្វើដំ​ណើ​រ​តាម​រថភ្លើង​។​ប៉ុន្ដែ​សម្រាប់​ឆ្នាំ​២០១៨ អ្នកដំណើរ​នឹង​អាច​ធ្វើដំណើរ​បាន​ស្រួលចិត្ដ​ជាង​មុន ហើយ​លែង​បារម្ភ​រឿង​សុវត្ថិភាព ដោយសារ​តែ​អ្នកវិភាគ​និយាយថា ផ្លូវ​រថភ្លើង​នេះ​នឹង​អភិវឌ្ឍឲ្យ​ល្អប្រសើរ​ក្នុង​ឆ្នាំ​២០១៨​។​

ការប្រគុំ​តន្ដ្រី​ដ៏​អស្ចារ្យ​មិន​ធ្លាប់​មាន​នៅ​សិង្ហ​បុរី​

​បទ​ចម្រៀង​និង​ការប្រគុំ​តន្ដ្រី​ដ៏​អស្ចារ្យ​នឹង​ត្រូវ​សម្ដែង​នៅក្នុង​ប្រទេស​សិង្ហ​បុរី​ក្នុង​ឆ្នាំ​២០១៨​។​មាន​តារា​ចម្រៀង​ល្បីៗ តារា​កម្លែង​ល្បីៗ និង​ក្រុម​តារាចម្រៀង​រ៉ក នឹង​ចូលរួម​ក្នុង​ការប្រគុំ​តន្ដ្រី​នៅ​សិង្ហ​បុរី​ក្នុង​ខែ​ឧសភា​ឆ្នាំ​២០១៨៕

ព័ត៌មានផ្សេងទៀត