ទូរស័ព្ទ iPhone 8 ​និង 8 Plus ​លក់ដាច់​​ជាង​ iPhone X​

29-12-2017 6:12 pm 1011

​ក្រុមហ៊ុន Apple បាន​បញ្ចេញ​ទូរស័ព្ទ​ចំនួន​បី​ម៉ូ​ដែល​នៅ​ឆ្នាំនេះ គឺ iPhone X iPhone 8 និង iPhone 8  Plus​។ របាយការណ៍​ថ្មី​មួយ​ពី​ដៃគូ​ស្រាវជ្រាវ​អតិថិជន (CIRP) បាន​បង្ហាញថា ទូរស័ព្ទ​ម៉ូ​ដែល​ចាស់ និង​មាន​តំលៃថោក បាន​បង្កើន​ចំនួន​នៃ​ការលក់​ភាគច្រើន​។​

CIRP បាន​ប៉ាន់ស្មាន​ថា iPhone X បាន​ប្រមាណ ៣០​ភាគរយ ពី​ការ​ដាក់លក់ iPhone សរុប​ក្នុង​រយៈពេល ៣០​ថ្ងៃ​ដំបូង​។ ចំណែក​ទូរស័ព្ទ iPhone 8 និង iPhone 8 Plus មាន​ចំនួន ៤០​ភាគរយ​នៃ​ការលក់ បើ​ធៀប​នឹង​រយៈពេល​លក់​ដូចគ្នា​។​

​សម្រាប់ iPhone 7 និង iPhone 7 Plus ដែលជា​ម៉ូ​ដែល​ចាស់​ជាង​នេះ​បន្តិច អាច​លក់​ចេញ​បាន​ប្រមាណ ២០​ភាគរយ​។

​ដូច្នេះ​ឃើញថា សន្ទុះ​នៃ​ការលក់​ទូរស័ព្ទ​ត្រកូល iPhone ម៉ូ​ដែល​ក្រោម iPhone X ជំនាន់​ចុងក្រោយ​ក្នុង​ឆ្នាំ​២០១៧​នេះ គឺ​ទទួកបាន​ខ្ពស់ ដោយសារតែ​អតិ​ជន​នៅតែ​អាច​ទិញ​ដោយផ្ទាល់​ពី​ក្រុមហ៊ុន Apple ហើយ​ក្រុមហ៊ុន​នេះ បាន​ទម្លាក់​តម្លៃ​ទូរស័ព្ទ​ម៉ូ​ដែល​ចាស់ៗ​៕

ប្រភព៖ techradar

ព័ត៌មានផ្សេងទៀត