វិធី​​រក្សា​សំណើម​នៅតាម​គល់​ដំណាំ​ដោយ​ប្រើប្រាស់​ក្អម​

28-12-2017 2:22 pm 400

​ការរក្សា​សំណើម នៅតាម​គល់​ដំណាំ គឺជា​វិធីសាស្ត្រ​មួយ ដើម្បី​បង្ក​ភាពងាយស្រួល មិនសូវ​ហត់​ក្នុង​ការស្រោចស្រព និង​មិន​ខាត់​បង់​ទឹក​ស្រោចស្រព​ច្រើន ។ ប្រជាកសិករ​ខ្មែរ​យើង និយម​យក​ក្អម ដែល​ផលិត​ពី​ដីឥដ្ឋ មក​ដាក់​ទឹក និង​រក្សាទុក​នៅ​តាម​គល់​ដំណាំ​ផ្សេងៗ តាម​តម្រូវការ ។ 

​ការប្រើប្រាស់​ក្អម​ដាក់​តាម​គល់​ដំណាំ ពិតជា​អាច​ជួយ​កាត់បន្ថយ​ទឹក និង​ការ​ស្រោច​ទឹក ពិសេស​ដំណាំ​ក៏​លូតលាស់​បានល្អ​ដែរ ។​

​វិធី​ធ្វើ ៖
- រក​ក្អម​ទឹក​ដែល​មាន​ទំហំ​ធំ​
- លាង​សម្អាត​ក្អម​ទឹក​ឱ្យ​ស្អាត ហើយ​យកទៅ​ដាក់​តាម​ជាប់​នឹង​គល់​ដំណាំ​
- ចាក់ទឹក​ឱ្យ​ពេញ​ទៅ​ក្នុង​ក្អម​
- ​ឧស្សាហ៍​ដើរពិនិត្យ​មើល​តាម​ក្អម​នីមួយៗ បើសិនជា​ក្អម​អស់​ទឹក ត្រូវ​ចាក់​បន្ថែម​ទឹក​ឱ្យ​ពេញ​ជា​ដរាប​ ៕

(​រៀបរៀង​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត