ភិក្ខុ​គូ សុភាព​ស្រង់​ខ្លឹមសារ​ពី​ព្រះ​ត្រៃ​បី​ដក ​បង្កើតជា​សារ​អប់រំ​ចិត្ត​កំពុង​ទទួល​បានការ​គាំទ្រ​

27-12-2017 4:25 pm
​ព្រះ​តេជគុណ ភិក្ខុ​វជិ​រប្ប​ញ្ញោគូ សុភាព

​ព្រះ​តេជគុណ ភិក្ខុ​វជិ​រប្ប​ញ្ញោ គូ សុភាព បច្ចុប្បន្ន​គង់នៅ​វត្ត​និគ្រោធ​វ័ន ហៅ​វត្ត (​គល់​ទទឹង ) ក្រុងភ្នំពេញ បាន​បម្រើ​ព្រះពុទ្ធសាសនា និង​រៀនសូត្រ​រយៈពេល​ប្រមាណ​២០​ឆ្នាំ​។ ទន្ទឹមនឹងនេះ ព្រះ​តេជគុណ ក៏​ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា និង​បានបញ្ចប់​ការសិក្សា បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​អប់រំ នៅ​សាកល​បញ្ញា​សាស្ត្រ​ឆ្នាំ​២០១២​។ បន្ថែម​លើ​នេះ បច្ចុប្បន្ន​ព្រះ​តេជគុណ កំពុង​សិក្សា​ថ្នាក់​បណ្ឌិត ជំនាញ​ភាពជា​អ្នកដឹកនាំ នៅ​សាកលវិទ្យាល័យ​ដដែល​នេះ​ផងដែរ​។​

​ដោយហេតុថា បាន​បួស​រៀន​នូវ​គម្ពីរ​ព្រះ​ត្រៃ​បី​ដក ធ្វើឲ្យ​ព្រះទ័យ​ព្រះ​តេជគុណ​បាន​ធូរស្បើ​យ​ផង និង​យល់ថា គម្ពីរ​បង្កប់​នូវ​ខ្លឹមសារ​សំខាន់ៗ​ផង​នោះ ព្រះ​តេជគុណ​ក៏បាន​ដកស្រង់​ខ្លឹមសារ​ពី​ក្នុង​គម្ពីរ​ខ្លះៗ មក​ច្នៃប្រឌិត​ជា​សារ​ខ្លីៗ និង​ងាយ​យល់ បង្ហោះ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក​។ សារ​អប់រំ​ផ្លូវចិត្ត​បានទទួល​ការគាំទ្រ​យ៉ាងខ្លាំង​ពី​ពុទ្ធបរិស័ទ​។ សង្កេតឃើញ​បែបនេះ ព្រះ​តេជគុណ​ក៏​វិវឌ្ឍ​ពីសារ​ដែលមាន​តែ​អក្សរ មកជា​មាន​សំឡេង​និង​រូបភាព​បន្ថែមទៀត​។ ព្រះ​តេជគុណ ភិក្ខុ​វជិ​រប្ប​ញ្ញោ គូ សុភាព​មាន​សង្ឃដីកា​ថា ការគាំទ្រ​នេះ​បាន​ឆ្លុះបញ្ចាំង​ថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​កាន់តែច្រើន បាន​ជួបប្រទះ​បញ្ហា​ក្នុង​ជីវិត ដែល​អាចឈាន​ឲ្យមាន​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​។​

​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​ព្រះ​តេជ​គុណ ភិក្ខុ​វជិ​រប្ប​ញ្ញោ​គូ សុភាព នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​ដូចតទៅ !

សំឡេង៖

ព័ត៌មានផ្សេងទៀត