បច្ចេកទេសលាយ​ល្បាយ​ដី​ឱ្យមាន​ជីជាតិ​

27-12-2017 8:01 am 1356

​វិធី​លាយ ៖
- យក​ដី​ចំនួន​២​ភាគ លាយ​ជាមួយ​ជីលា​មក​សត្វ​គោក (​លាមក​គោ​) ចំនួន​១​ភាគ ផេះ​អង្កាម​៤​ទៅ​៦​ភាគ (​ផេះ​អង្កាម​ត្រូវ​ត្រាំ​ទឹក​រយៈពេល​៣ ទៅ​៤​យប់​) ឬ​អាច​លាយ​ជាមួយ​មមោគ ឬ​ស្រី​ដូង​ចិញ្ច្រាំ​ឱ្យ​ម៉ដ្ឋ​ចំនួន​១​ភាគ ។ 
- យក​ល្បាយ​ដែលមាន លាយ​ច្របល់​ជាមួយគ្នា ហើយ​យក​ទៅ​លី​ង ឬ​ចំហុយ​រហូត​ក្តៅ​សព្វ​ទាំងអស់ ។​

​ផលប្រយោជន៍ ៖
- ការបណ្តុះ​គ្រាប់ ឬ​កូន​រុក្ខជាតិ​ផ្សេងៗ ងាយ​ដុះ​លូតលាស់​បានល្អ​
- កូន​រុក្ខជាតិ ស្រូប​យក​ជីជាតិ​បានល្អ​គ្រប់គ្រាន់​
- អាច​សម្លាប់​មេរោគ ដែល​បង្ក​ជា​ជំងឺ​ដល់​កូន​ដំណាំ​
- សម្លាប់​គ្រាប់​ស្មៅ​ចង្រៃ​ដែល​ដុះ​ដណ្តើម​យក​ជីជាតិ​ពី​កូន​ដំណាំ​
- សម្លាប់​ពង​សត្វល្អិត និង​សត្វល្អិត​ចង្រៃ​ក្នុង​ដី​ដែល​បំផ្លាញ​គ្រាប់​ដំណាំ ។​

(​រៀបរៀង​ដោយ​៖ គង់ ឧត្តម | ដកស្រង់​ចេញពី​គេហទំព័រ​វិធីសាស្ត្រ​កសិកម្ម )


ព័ត៌មានផ្សេងទៀត