លោក​អាត់ ធន់​៖ ការធានា​តម្លៃ​ទំនិញ​ទីផ្សារ​ជា​កាដូ​ដែល​កម្មករ​ចង់បាន​

26-12-2017 4:47 pm

រយៈពេលចុងក្រោយនេះ កម្មករ​-​កម្មការិនី តាម​រោងចក្រ នៅ​ទូទាំង​ប្រទេស បានទទួល អត្ថប្រយោជន៍​យ៉ាង​ច្រើន រាជរដ្ឋាភិបាល ដែល​ជា​ការចូលរួមចំណែក លើកកម្ពស់​ជីវភាព របស់​ពួកគេ ឲ្យ​កាន់តែ​ប្រសើរ​។​

​កញ្ចប់​អត្ថប្រយោជន៍ ដែល​ប្រមុខ​រដ្ឋាភិបាល បាន​ផ្តល់​ជូន​កម្មករ និយោជិត រួមមាន ការ​ជិះ​រថយន្តក្រុង​ឥតគិតថ្លៃ​រយៈពេល​២​ឆ្នាំ ការ​សម្រាក​ព្យាបាល​ដោយ​ឥតគិតថ្លៃ នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​, មាន​ប្រាក់​សោធន​និវត្តន៍​ដូច​មន្ត្រីរាជការ ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពេល​សម្រាលកូន ការឈប់​មាតុភាព​រយៈពេល​៣​ខែ រួម​នឹង​អត្ថប្រយោជន៍​ជា​ច្រើន​ផ្សេងទៀត​។ យ៉ាងណាមិញ សម្រាប់​ការផ្តល់ជូន​កាដូ​ពី​រដ្ឋាភិបាល​នេះ ជា​ការដោះស្រាយ​លើ​បញ្ហា​បាន​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ​។ នេះ​ជា​ការបញ្ជាក់​ពី​លោក​អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​។ លោក​បន្តថា អ្វី​ដែល​កម្មករ​-​កម្មការិនី ត្រូវការ​បំផុត​នោះ គឺ​ការរក្សា​តម្លៃ​ទំនិញ​នៅលើ​ទីផ្សារ​។​

​ជា​បន្ត​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​សៅ វិសាល ជាមួយ​លោក​អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​។​

សំឡេង

 

ព័ត៌មានផ្សេងទៀត