វិធី​ដាំ​ដុះ​ននោងជ្រុង នៅក្នុង​ផើង​

26-12-2017 9:13 am 1214

​ការរៀបចំ​ដាំ​ដុះ ៖
- រៀបចំ​ដី ដែល​មាន​ជីជាតិ មាន​លាយ​ល្បាយ​ជីកំប៉ុស្ត ឬ​ជីលា​មក​សត្វ​គោ ក្របី​ស្ងួត​
- ផើង​ដំណាំ ដែល​មាន​ទំហំ​ធំ​ល្មម​
- គ្រាប់ពូជ​ននោងជ្រុង​
- ចំបើង​
- កំណាត់​ឫស្សី ដើម្បី​ធ្វើ​ជា​ទ្រើង​

​ការដាំដុះ ៖
- លាង​សម្អាត​ផើង​ដំណាំ ហើយ​ហាល​ឱ្យ​ស្ងួត ដើម្បី​សម្លាប់​មេរោគ​
- ចាក់​ដី​ចូល​ផើង​ដំណាំ ឬ​ធុង​ស្នោ​
- យក​គ្រាប់​ពូជ​ននោងជ្រុង ទៅ​ផ្អាប់​ទុក​រយៈពេល​២​យប់ មុន​យកទៅ​បណ្តុះ​
- យក​គ្រាប់​ទាំងនោះ ទៅ​ដាក់​ពង្រាយ​ក្នុង​កំណាត់​ស្បៃ​ជក់ទឹក ហើយ​រុំ​គ្រាប់​ឱ្យ​ហាប់​ល្អ​
- ស្រោច​ទឹកជា​រៀងរាល់ថ្ងៃ ដើម្បី​ឱ្យ​ស្បៃ​សើម​រហូត​
- ត្រូវ​រៀបចំ​ដាំ​ដុះ​កូន​ននោង​នៅពេល​ល្ងាច​ទើប​ល្អ​
- ជ្រើសរើស​គ្រាប់​ដែល​បែក​មាត់​ចាប ដាក់​កប់​បណ្តុះ​ក្នុង​ផើង​ដំណាំ ដោយ​កប់​ក្នុង​ជម្រៅ​កន្លះ​ថ្នាំងដៃ (​ចំនួន​កូន​ននោង​ដែល​ដាំ​ដុះ​នៅ​ក្នុង​ផើង​ដំណាំ គួរ​តម្រូវ​តាម​ភាពជាក់ស្តែង​នៃ​ទំហំ​ផើង​)
- ត្រូវ​ស្រោច​ទឹកជា​រៀង​រាល់​ពេល​ព្រឹក ឬ​ល្ងាច​ឱ្យ​ជោគ (​មិន​ត្រូវ​ទុក​ឱ្យ​ដី​ស្ងួត​ទេ ព្រោះ​វា​នឹង​ធ្វើឱ្យ​គ្រាប់​ដុះ​មិនបាន​ល្អ​)
- នៅ​ពេល​កូន​ននោង​ធំ​ប្រមាណ​កន្លះ​ចំអាម ត្រូវ​យក​ចំបើង​មក​គ្រប​គល់​ដើម្បី​រក្សា​សំណើម​ដី​
- រក្សាទុក​ផើង​ដំណាំ​កូន​ននោង នៅ​ទីតាំង​ដែល​មាន​ពន្លៃ​ថ្ងៃ​គ្រប់គ្រាន់​
- យក​កំណាត់​ឫស្សី​មក​ធ្វើ​ទ្រើង​ដើម្បី​ឱ្យ​ននោង​វា​តោង​

​ការថែទាំ ៖
- គួរ​បន្ថែម​ជី​គោក និង​ជី​ទឹក ចូល​ផើង​ដំណាំ ដើម្បី​រក្សា​ផលដំណាំ​
- ត្រូវ​ស្រោច​ទឹក​ឱ្យបាន​ទៀងទាត់ ២​ដង​ក្នុង​មួយថ្ងៃ (​ព្រឹក និង​ល្ងាច​) 
- មិន​ត្រូវ​ឱ្យ​ដី​ស្ងួត​ដាច់ខាត ពិសេស​នៅ​ពេល​បន្ទាប់ពី​កូន​ននោង​ចាប់ផ្តើម​លូតលាស់ ព្រោះ​កូន​ននោង​ត្រូវការ​ទឹក និង​ជី ជា​ចាំបាច់​ដើម្បី​លូតលាស់​
- នៅពេល​ននោង​ធំ ចេញ​ផ្កា ត្រូវ​បន្ត​ស្រោច​ទឹក​ឱ្យបាន​ទៀងទាត់ ព្រោះ​វា​នឹង​ជួយ​ឱ្យ​ននោង​ផ្តល់​ផល​ផ្លែផ្កា​បានល្អ​
- ត្រូវ​រក្សា​សំណើម​ដី​ជា​និច្ច តែ​កុំ​ជោគជាំ ។ បើ​ដី​ស្ងួត​ខ្លាំង នឹង​ធ្វើឱ្យ​ននោង​អន់​ដើម តែ​បើ​ដី​ជោគ​ខ្លាំង នឹង​ធ្វើឱ្យ​ដើម​រលួយ​ឫស និង​ងាយ​ងាប់​ដើម ។​
- សម្អាត​ស្មៅ ចេញ​ពី​គល់​ដំណាំ​បើ​មាន ដើម្បី​កម្ចាត់​សំបុក​សត្វ​ចង្រៃ​

(​រៀបរៀង​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត