បុរស​ម្នាក់​នៅ​Gaza Strip​​ដាច់ចិត្ដល​ក់​កូនតោ​បី​​ក្បាល​​ដោយសារ​​អស់​លទ្ធភាព​​ចិញ្ចឹម​

25-12-2017 5:01 pm 543
កូនសត្វតោដែលប្រកាសលក់

​ម្ចាស់​សួនសត្វ​ឯកជន​ម្នាក់​រស់នៅក្នុង​តំបន់​ក្រីក្រ​នៅ​Gaza Strip ដាច់ចិត្ដល​ក់​សត្វ​ចិញ្ចឹម​របស់​លោកបី​ក្បាល ដោយសារតែ​លោក​អស់​លទ្ធភាព​ចិញ្ចឹម​។​សត្វ​ចិញ្ចឹម​ទាំងបី​ក្បាល​នោះ​គឺជា​កូន​តោ​។​លោក Mohammad Ahmad Jumaa​បាន​ថតរូប​កូន​តោ​ទាំងបី​ក្បាល ហើយ​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម ដោយ​ប្រកាស​លក់​មួយ​ក្បាល​តម្លៃ​៥​ពាន់​ដុល្លារ​អាមេរិក​។​

​លោក​លើកឡើង​ដូច្នេះ​ថា “​ដោយសារតែ​ស្ថានភាព​សេដ្ឋកិច្ច​មិនល្អ ហើយ​ពិបាក​ក្នុង​ការស្វែងរក​ចំណី​និង​ទឹក​សម្រាប់​ពួកវា ខ្ញុំ​ត្រូវ​បង្ខំចិត្ដល​ក់​កូនតោ​ទាំងបី​ក្បាល​នេះ ដែល​វា​ទើបតែ​កើត​កាលពី​មួយខែ​មុន​”​។​លោក​ថា​លោក​ត្រូវការ​ប្រាក់​ជា​ចាំបាច់ សម្រាប់​ចិញ្ចឹម​តោ​ឈ្មោល​ពីរ​ក្បាល​និង​តោ​ញី​បី​ក្បាល​ទៀត​៕

ព័ត៌មានផ្សេងទៀត