មន្ត្រី​វប្បធម៌​៖​​ការអបអរ​​បុណ្យ​ណូអែល​​មិន​ប៉ះពាល់​​ធ្ងន់ធ្ងរ​​ដល់​​វប្បធម៌​​ជាតិ​ទេ​​

25-12-2017 3:36 pm 1394

​យុវវ័យ​កម្ពុជា ស្គាល់​បុណ្យ​ណូអែល ជា​បុណ្យ​នៃ​ព្រះ​យេស៊ូ​គ្រិស្ត ជាង​បុណ្យ​វិសាខ​បូជា ដែលជា​បុណ្យ​នៃ​សាសនាព្រះពុទ្ធ បើទោះជា​ពួកគេ​ភាគច្រើន​លើសលប់ ជា​ពុទ្ធសាសនិក​ក៏ដោយ​។​ការចាប់អារម្មណ៍​បុណ្យ​ណូអែល ជាង​បុណ្យ​វា​សាខ​បូជា ត្រូវគេ​វាយតម្លៃថា ដោយសារ​បុណ្យ​ណូអែល​នេះ មាន​ការជូន​វត្ថុ​អនុស្សាវរីយ៍ ទៅវិញទៅមក បង្ក​បរិយាកាស​សប្បាយ​រីករាយ ខុសពី​បុណ្យ​វិសាខ​បូជា បង្ហាញ​ពី​ភាព ស្រគត់ស្រគំ អារម្មណ៍​សុខ​ស្ងប់ តាមរបៀប​មនុស្ស​ចាស់​។​លោក​ថៃ នរៈ​សត្យា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ យល់ថា ក្នុងសម័យ​សកលភាវូបនីយកម្ម អ្វីៗ​ក្នុង​ពិភពលោក​វា​ទៅជា​រឿង​តែមួយ​។ ប៉ុន្តែ​យ៉ាងណា​លោក​ថា ពលរដ្ឋ​ខ្មែរ ពិសេស​យុវវ័យ បច្ចុប្បន្ននេះ ក៏​មិន​ភ្លេច​ដែរ​នូវ​ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ ហើយ​រដ្ឋាភិបាល​ក៏​កំពុង​ខិតខំ​បញ្ជ្រាប​បញ្ហា​នេះ តាមរយៈ​វិស័យ​អ​ប់រំ​ខ្លាំងក្លា​រួចហើយ​ដែរ​។

ជា​បន្ត​សូម​ស្តាប់​កិច្ចសម្ភាសន៍ រវាង​ខាត់ សុធី ជាមួយ​លោក​ថៃ នរៈ​សត្យា ដូចតទៅ​៖

​កិច្ចសម្ភាសន៍​៖

ព័ត៌មានផ្សេងទៀត