លោកបណ្ឌិត គិន ភា ថា កម្ពុជា​អាចដើរដោយខ្លួនឯង​បានដោយ​មិនបាច់​ពឹងបរទេស

24-12-2017 3:22 pm
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្ដរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា។

នៅក្នុងនាទីហេតុការណ៍សំខាន់របស់វិទ្យុវាយោនៅថ្ងៃនេះ គួន សំបូរ បានធ្វើបទសម្ភាសន៍ជាមួយលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្ដរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ជុំវិញការដាក់សម្ពាធមកលើកម្ពុជាពីអន្តរជាតិ។បើតាមលោកបណ្ឌិត គិន ភា ប្រសិនបើមានការដាក់គំនាប ឬព្យួរប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប កម្ពុជានឹងប៉ះពាល់ដល់ចំណូលសេដ្ឋកិច្ច។ ប៉ុន្តែវាមិនអាចធ្វើឲ្យកម្ពុជាស្លាប់ទេ ដោយសំអាងលើបរិបទភូមិសាស្ត្រនយោបាយ ហើយកម្ពុជាអាចដើរដោយខ្លួនឯងបានដោយមិនបាច់ពឹងពីបរទេស។ តែយ៉ាងណាលោកជឿជាក់ថា សហភាពអឺរ៉ុប នឹងមិនអាចព្យួរការអនុគ្រោះពន្ធបានទេ ពីព្រោះប្រទេសទាំងនោះជាប្រទេសគោរពច្បាប់ និងកិច្ចព្រមព្រៀង។សូមស្តាប់បទសម្ភាសន៍ រវាង គួន សំបូរ និងលោកបណ្ឌិត គិន ភា៖

សំឡេង៖

ព័ត៌មានផ្សេងទៀត