ជាទូទៅ ការសរសេរពាក្យនេះ ឃើញនៅតែមានការភ័ន្តច្រឡំជាច្រើន។គេឃើញ នៅស្ទើរតែគ្រប់ស្លាកយីហោ លក់គ្រឿងសង្ហារិម បានសរសេរពាក្យនេះខុស ដោយសរសេរ «សង្ហារឹម»បែបនេះទៅវិញ។
វចនានុក្រមខ្មែរ បោះពុម្ពគ្រាទី៥ត្រង់ទំព័រ១២៤៦ បញ្ជាក់ថា ពាក្យនេះអាចសរសេរបានពីរយ៉ាង គឺ«សង្ហារិម ឬសំហារិម» មានន័យថា ដែលនាំយក ឬដែលលើកយកទៅមកបាន,ដែលអាចធ្វើឲ្យកក្រើក ឬឲ្យឃ្លាតចាកទីបាន។
ឧទាហរណ៍៖ចាន, ផ្តិល, តុ, ទូ, កៅអី…………………………………………….គឺជាគ្រឿងសង្ហារិម៕