វិធី​ផលិត​ថ្នាំ​ការពារ​សត្វល្អិត​ពីស្តៅ​

23-12-2017 9:23 am 3919

​លក្ខណៈ​វិទ្យាសាស្ត្រ​របស់​ស្តៅ ៖
- ស្តៅ​មាន​ផ្ទុក​សមាសធាតុ Azadirachtin និង​សមាស​ធា​ត​សំខាន់ៗ​មួយចំនួនទៀត ដែល​អាច​មាន​ឥទ្ធិពល​លើ​ប្រព័ន្ធ​បន្ត​ពូជ​របស់​សត្វល្អិត ជាពិសេស​អ័រម៉ូន​របស់​វា ។​
- ផ្នែក​ដែល​ប្រើប្រាស់​មាន សម្បក​ដើម ឬ​មែក ស្លឹក និង​ផ្លែ​

​វិធី​ធ្វើ ៖
​ថ្នាំពុល​ផ្សំ​ពី​ស្លឹក ឬ​ដើម​ស្តៅ ៖
- បុក​ស្លឹក ឬ​សម្បក ១-២​គីឡូក្រាម​ឱ្យ​ម៉ដ្ឋ និង​ថ្នមៗ ដាក់ចូល​ក្នុង​ក្រឡ ឬ​ពាង ចាក់ទឹក​ចំនួន ២-៤​លីត្រ​ចូល គ្រប​និង​ចង​មាត់​គម្រប​ឱ្យ​ជិត​ល្អ និង​រក្សា​ទុក​ចំនួន​៣​ថ្ងៃ 
- ច្រោះ ឬ​សម្រិត​យកតែ​ផ្នែក​ថ្លា​សម្រាប់​ប្រើប្រាស់​ជា​ថ្នាំ​
- លាយ​ទឹក​ថ្នាំ ដែល​ផលិត​បាន​ជាមួយ​ទឹក ៩​លីត្រ បន្ថែម​ទឹកសាប៊ូ​១០០​មី​លី​លីត្រ កូរ​បញ្ចូល​គ្នា រួច​ស្រោច ឬ​បាញ់​លើ​ដំណាំ​ដែល​ទទួលរង​ការបំផ្លាញ​ពិ​សត្វល្អិត​

​ប្រេង​ថ្នាំពុល​ពី​គ្រាប់​ស្តៅ ៖
- បកសម្បក​គ្រាប់​ចេញ រួច​បុក ឬ​កិន​គ្រាប់​ឱ្យ​ម៉ដ្ឋ​
- យក​គ្រាប់​ស្តៅ ដែល​បុក​រួច​ចំនួន ៥​គីឡូក្រាម ដាក់ចូល​ក្នុង​ចានដែក ឬ​ក្រឡ​
- ចាក់ទឹក​ក្តៅចូល​បន្តិចម្តងៗ រហូត​ដល់​ម្សៅ​ស្តៅ​អាច​ច្របាច់​បាន (​ប្រើ​ទឹក​ក្តៅ​កន្លះ​លីត្រ​) គាប ឬ​សង្កត់​ល្បាយ​ដើម្បីឱ្យ​ប្រេង​ហូរ​ចេញ យក​ប្រេង​ដែល​ទទួលបាន លាយ​ជាមួយ​ទឹក​សាប៊ូ​១០០​មី​លី​លីត្រ យក​ល្បាយ​ខាងលើ​១​លីត្រ លាយ​ជាមួយ​ទឹក​៩​លីត្រ រួច​កូរ​កុំឱ្យ​ប្រេង​ញែក​ចេញពី​ទឹក ចាក់​ចូលក្នុង​ធុង​បាញ់ថ្នាំ ហើយ​បាញ់​ទៅលើ​ដំណាំ​ដែល​ទទួលរង​ការបំផ្លាញ​ពី​សត្វល្អិត 

​ប្រសិទ្ធភាព​លើ​សត្វល្អិត ៖
- ដង្កូវ​ចោះ​ដើមស្រូវ កណ្តូប​ស៊ី​ស្រូវ ដង្កូវ​ចោះ​ស្លឹក ដង្កូវ​ស៊ី​ស្លឹក ទាក​គួរ រុយ មមា​ច ចៃ ជាដើម ។​

 ( រៀបរៀង​ដោយ​៖ គង់ ឧត្តម | ដកស្រង់​ចេញពី អភិវឌ្ឍន៍​វិស័យ​កសិកម្ម​កម្ពុជា )

ព័ត៌មានផ្សេងទៀត