អ្នកស្រាវជ្រាវ​ម្នាក់​សោកស្ដាយ​ចំពោះ​ការកែច្នៃច​ម្រៀ​ងម​រតក​ដើម​

22-12-2017 8:04 pm 2528
លោក សេង តារា អ្នកស្រាវជ្រាវ និងនិពន្ធសៀវភៅ។

​លោក សេង តារា គឺជា​អ្នកស្រាវជ្រាវ និង​ជា​អ្នកនិពន្ធ​សៀវភៅ​អំពី​ប្រវត្តិ​សិល្បៈករ និង​បទ​ច​ម្រៀង​មរតក​ដើម​។ លោក​បាន​សរសេរ​សៀវភៅ​ជាច្រើន​ក្បាល​ដូចជា មាស​ស្រោប​ន​គ​រ ថ្ងៃ​លិច​ឯនាយសមុទ្រ ផ្ទាំង​សំពត់​សរ និង​សៀវភៅ​មួយ​ចំនួន​ទៀត ដែល​សៀវភៅ​ទាំង​នោះ និយាយ​អំពី ដំណើរ​ជីវិត​របស់​តារា​ច​ម្រៀ​ង អ្នកនិពន្ធ តារា​សម្ដែង និង​ប្រវត្តិ​បទ​ច​ម្រៀង​នៅក្នុង​ទស្សវត្ស​៥០ និង​៦០​។ ក្នុងនាម​ជា​អ្នកសិក្សា​ស្រាវជ្រាវ​នៅ​ផ្នែក​នេះ លោក តារា មាន​ការសោកស្ដាយ ចំពោះ​ការលើកយក​បទ​ច​ម្រៀ​ងម​រតក​ដើម មក​ផលិតឡើង​វិញ​ដោយ​បន្ថែមបន្ថយ ធ្វើ​ឲ្យ​បាត់បង់​ទ្រង់​ទ្រាយ​ដើម​។ លោក​ថា ការផលិត​ច​ម្រៀង​មរតក​ដើម​ឡើង​វិ​ញ​មិន​ខុស​នោះ​ទេ តែ​ការ​ផលិតឡើង​វិញ​ដោយ​ខ្វះ​ក្រម​សី​លធ​ម៌ គឺជា​រឿង​ខុស​ធ្ងន់ធ្ងរ​។  

​ស្ដាប់បទយកការណ៍ជាសំឡេង៖

ព័ត៌មានផ្សេងទៀត