កំណែទម្រង់​​ពន្ធនាគារ​​៖​​ទណ្ឌិត​​នឹង​ទទួល​បាន​​ការ​បណ្តុះ​បណ្តាល​​​វិជ្ជាជីវៈ​និង​​មុខ​របរ​​ពិត​ប្រាកដ​​

22-12-2017 4:32 pm 1347
រូបភាពពីឯកសាររបស់អង្គការលីកាដូ

​លោក​ម៉េត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​វិទ្យុ​វាយោ​ថា សាលា​រាជធានី​ភ្នំពេញ បាន​លើកសំណើ​ពិភាក្សា​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ នៃ​ក្រសួងមហាផ្ទៃ ក្នុង​ការសុំ​កិច្ចសហការ​ជំរុញ​ការងារ​បណ្តុះបណ្ដាល​វិជ្ជាជីវៈ និង​មុខរបរ​ពិតប្រាកដ​ដល់​ទណ្ឌិត ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​។ លោក​បញ្ជាក់ថា ជា​ជំហាន​ដំបូង គឺ​ការងារ​នេះ​ធ្វើ​នៅ​ក្របខណ្ឌ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ ទី​២ និង​ពន្ធនាគារ​រាជធានី​ភ្នំពេញ ដើម្បី​ហ្វឺកហ្វឹន​ទណ្ឌិត​ឲ្យ​ប្រែ​ក្លាយខ្លួនជា​ពលរដ្ឋ​ល្អ និង​មិន​ប្រព្រឹត្ត​បទល្មើស​សារជាថ្មី​។ អ្នកឃ្លាំមើល​អភិបាលកិច្ច​សង្គម យល់ថា នេះ​ជា​កំណែទម្រង់​មួយ​ដែល​ល្អ ក៏ប៉ុន្តែ​នៅមាន​បញ្ហា​ចោទថា តើ​ការអនុវត្ត​នឹងមាន​ប្រសិទ្ធិភាព​បែបណា ខណៈដែល​ទណ្ឌិត​មួយចំនួន​ដែល​ចេញពី​ពន្ធនាគារ​នៅតែ​មិន​រាងចាល ហើយ​ថែមទាំង​ប្រព្រឹត្តល្មើស​លើស​ដើម​។ ចង់​ជ្រាប​ពី​ព័ត៌មាន​លំអិត សូម​ស្តាប់​បទសម្ភាសន៍​នៅក្នុង​នាទី​បច្ចុប្បន្នភាព​សង្គម រៀបចំ​ដោយ​អឿន ភា​រ៉ា ដូច​ទៅ​៖

​សំឡេង​៖

រូបថតពីឆ្វេង៖ លោកសន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា និងលោក​ម៉េត មាសភក្តី អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ​

ព័ត៌មានផ្សេងទៀត