តើ​បុរស​គួរធ្វើអ្វី​ខ្លះ អំឡុងពេល​ភរិយា​មក​រដូវ?

22-12-2017 4:15 pm 1310

​ការ​មក​រដូវ​ប្រចាំខែ ជា​រឿង​ធម្មតា​របស់​ស្ត្រី​គ្រប់រូប​។ អំឡុងពេល​នោះ​នាង តែងមាន​ការឈឺចាប់ តិច​ឬ​ច្រើន ហើយក៏​ត្រូវ​ការឲ្យ​បុរស​យល់ និង​យកចិត្តទុកដាក់​ចំពោះ​នាង​ដែរ​។ តើ បុរស​អាចជួយ​អ្វីខ្លះ ដល់​ស្ត្រី នៅពេល​នាង​មក​រដូវ​?

-​ចងចាំ​ថ្ងៃ​មក​រដូវ​ប្រចាំខែ​របស់​នាង ដើម្បី​ត្រៀម​ថា​ត្រូវធ្វើ​អ្វីខ្លះ នៅពេល​ថ្ងៃនោះ​មកដល់​។​

-​នៅក្នុង​ថ្ងៃ​មក​រដូវ​ស្ត្រី​អាច​ងាយ​ធុញថប់​និង​ឆាប់​ខឹង​។ ដូច្នេះ បុរស​គួរ​យល់​ពី​អារម្មណ៍​របស់​ពួកគេ​និង​សហការ​។​

-​នៅ​អំឡុងពេល​មក​រដូវ​នា​ង​មាន​ការឈឺចាប់​ត្រង់​ពោះ ដូច្នេះ​គួរ​ជួយ​នាង​រៀបចំ​ដប​ដាក់​ទឹ​កក្តៅ សម្រាប់​ស្អំ​ពោះ ដើម្បី​កាត់បន្ថយ​ការឈឺចាប់​។​

-​ទិញ​សូកូឡា​ឲ្យ​ភរិយា​របស់​អ្នក​ញ៉ាំ ព្រោះ​វា​អាចជួយ​ឲ្យ​អារម្មណ៍​ស្ត្រី​កាន់តែ​ល្អប្រសើរ​។​

-​ផ្លែឈើ ដូចជា​ផ្លែ​ចេក ល្ហុង​និង​បន្លែ​បៃតង​សុទ្ធតែ​អាចជួយ​កាត់បន្ថយ​ស្ត្រេ​ស និង​ការឈឺចាប់​អំឡុង​ពេលនោះ​។​

-​នៅ​ថ្ងៃ​ទាំងនោះ​ស្ត្រី​ទទួលរង​នូវ​ការឈឺចាប់​ឆ្អឹងខ្នង​។ ដូច្នេះ ជួយ​ម៉ាស្សា​ឲ្យ​នាង​ដើម្បីឲ្យ​ឆាប់​បាន​ធូរស្បើយ​។​

-​ដាស់តឿន​ឲ្យ​នាងធ្វើ​លំ​ហាត់ប្រា​ណណា ដែល​សាមញ្ញ​និង​ងាយស្រួល​។ ការធ្វើ​បែបនេះ​នឹង​ជួយ​បន្ថយ​ការឈឺចាប់ នៅត្រង់​ចង្កេះ​និង​តំបន់​ត្រគាក​។​

-​ដាស់តឿន ឲ្យ​នាង​ញ៉ាំ​ទឹក​ឲ្យបាន​គ្រប់គ្រាន់ ក៏ដូចជា​ផ្លែឈើ​ក្រឡុក និង​ចៀសវាង​ញ៉ាំ​តែ កាហ្វេ និង​អាហា​រហិរ​។​

-​កុំឲ្យ​នាង​ធ្វើការ​ច្រើនពេក​នៅថ្ងៃនោះ​។ សម្រាក​ច្រើន​នឹង​ជួយ​កាត់បន្ថយ​បញ្ហា​ដែល​កើតឡើង​៕ 

ព័ត៌មានផ្សេងទៀត