Samsung ​បន្ត​ផ្គត់ផ្គង់​កញ្ចក់​ OLED ​ដល់ Apple ​ហើយ​អាច​​បាន​​ចំណូល​​២២​ពាន់​​លាន​​ដុល្លារ​​ក្នុង​​ឆ្នាំ​​២០១៨​

21-12-2017 5:59 pm 623

​សារព័ត៌មាន The Investor បាន​រាយការណ៍​ឲ្យដឹងថា ក្រុមហ៊ុន Apple បាន​កម្មង់​ទិញ​អេក្រង់ OLED ពី​សំណាក់​ក្រុមហ៊ុន Samsung ចាប់ពី​ចំនួន ១៨០ រហូតដល់​ទៅ ២០០​លាន​អេក្រង់ នៅក្នុង​ឆ្នាំ​២០១៨ ដើម្បី​ដាក់​នៅលើ​ទូរស័ព្ទ iPhone ស៊េរី​ចុងក្រោយ​បំផុត​របស់ខ្លួន​គឺ iPhone X ។​

​នេះ​ជា​ចំនួន​មួយ​ដែល​គេ​ប៉ាន់ស្មាន​ថា Samsung នឹង​ទទួលបាន​ចំណូល​បន្ថែម​ពី Apple យ៉ាងហោចណាស់​ចន្លោះ​ពី ២០ ទៅ ២២​ពាន់​លាន​ដុល្លារ​អាមេរិក ខណៈដែល​កញ្ចក់​ OLED របស់ Samsung នី​មួយៗ​មានតម្លៃ ១១០​ដុល្លារ​៕

ព័ត៌មានផ្សេងទៀត