ដានជើង​​សត្វ​ដាយ​ណូ​ស័រ​នៅ​អូស្ដ្រាលី​​​អាយុកាល​​​១១៥​លាន​ឆ្នាំ​​​​ត្រូវគេ​បំផ្លាញ​

20-12-2017 4:44 pm
ដានជើងដាយណូស័រ​ក្រោយពេលបំផ្លាញ

​ដានជើង​សត្វ​ដាយ​ណូ​ស័រដែ​លមាន​អាយុកាល​១១៥​លាន​ឆ្នាំ​ត្រូវបាន​គេ​បំផ្លាញ ដែល​ដានជើង​នេះ​ស្ថិតនៅក្នុង​សួន​មួយ​ក្នុងប្រទេស​អូស្ដ្រាលី​។​ក្រុម​អ្នក​វិទូ​Palaeontologist​បាន​រកឃើញ​ដានជើង​លើកដំបូង នៅលើ​ផ្ទាំង​ថ្ម​រាបស្មើ​នៅ​Victoria​ក្នុង​ឆ្នាំ​២០០៦​។​តំបន់​នេះ​ជា​តំបន់​ហ្វូ​ស៊ី​លដាយ​ណូ​ស័រដែ​លល្បីល្បាញ​បំផុត ក្នុងចំណោម​តំបន់​ផ្សេងៗ​ទៀត​ក្នុង​ពិភពលោក​។​

​អាជ្ញាធរ​ជឿជាក់ថា​មាន​មនុស្ស​បាន​យក​ញញួរ​ទៅ​វាយ​លើ​ដាន​ម្រាមជើង​ទាំងបី ដែលមាន​ប្រវែង​ប្រមាណ​៣០​សង់ទីម៉ែត្រ​។​មន្ដ្រី​អ្នកយាម​សួន​បាន​ប្រាប់ឲ្យដឹង​ដែរថា វា​មើលទៅ​ដូចជា​មាន​នរណាម្នាក់​យក​ញញួរ​ឬ​ថ្ម​ទៅ​ដំ​យក​ដាន​ម្រាមជើង​ដាយ​ណូ​ស័រនោះ​ចេញ​។​

ដានជើងដាយណូស័រមុនពេលបំផ្លាញ

មន្ដ្រី​ម្នាក់​ដែល​ដឹកនាំ​ក្រុម​សិស្សសាលា​ធ្វើ​ទស្សនកិច្ច​ទៅ​តំបន់​នោះ​កាលពី​សប្ដាហ៍​មុន បាន​រកឃើញ​ពី​ទីតាំង​ដែល​ត្រូវបាន​បំផ្លាញ​។​សម្រាប់​អាជ្ញាធរ​រដ្ឋ​Victoria បាន​សម្ដែង​ការសោកស្ដាយ​យ៉ាងខ្លាំង ដែល​ដានជើង​សត្វ​ដាយ​ណូ​ស័រនេះ​ត្រូវ​បានគេ​បំផ្លាញ​៕

ព័ត៌មានផ្សេងទៀត