ផលិត​បច្ចេកវិទ្យា​ប្លែក​ៗ​​ទាំង​១០​ ដែល​នឹង​មាន​វត្ត​មាន​នៅ​​ឆ្នាំ​​២០១៨​

20-12-2017 4:06 pm 1897

​សម្ភារៈ និង​ឧបករណ៍​អេឡិចត្រូនិច ដែល​ត្រូវបាន​គេ​រចនា​ឡើង ដើម្បី​បំពេញ​សម្រូវ​ការចាំបាច់​ប្រចាំថ្ងៃ​។ ខាងក្រោម​នេះ​ជា ផលិតផល​បច្ចេកវិទ្យា​ចំនួន​១០ ដែល​ថ្មី​ប្លែក​បំផុត សម្រាប់​ឆ្នាំ​២០១៨ ហើយ​គេ​រំពឹងថា វា​នឹងមាន​សក្កា​នុព​ល ក្នុង​ការបម្រើ​សេចក្តីត្រូវការ​ដ៏​មហិមា​របស់​មនុស្ស​ទូទៅ​។

10. ឧបករណ៍​និយាយ​ទូ​ស័ព្ទ​ដោយ​គ្មាន​ការរំខាន Hushme ៖ ឧបករណ៍​នេះ គឺ​ដើម្បី​ទប់ទល់​សំលេង​រំខាន​ដល់​អ្នក​ដ៏​ទៃ នៅពេលដែល​អ្នក​កំពុងនិយាយ​ទូរស័ព្ទ​នៅក្នុង​បន្ទប់ ឬ​ការិយាល័យ​ធ្វើការ​របស់​អ្នក​។ អ្នក​អាច​និយាយ​ដោយ​សេរី និង​មិនចាំបាច់​ប្រឹងប្រែង​និយាយ សម្រាប់​ការសន្ទនា​ជា​លក្ខណៈ​ឯកជន​ទៀតឡើយ​។​


9. គ្រែ​គេង​វ័យ​ឆ្លាត 360 ដឺ​ក្រេ ៖ គ្រែ​នេះ មាន​សមត្ថភាព​សម្រប​ទៅនឹង​កន្លែងដេក​របស់​មនុស្ស ដោយ​ផ្លាស់ប្តូរ​ភាព​ទន់​របស់​ពូក ដើម្បី​ធ្វើឲ្យ​អ្នកមាន​ផាសុកភាព និង​គេង​លក់​ស្រួល​។ លើសពីណេះ គ្រែ​គេង​វ័យឆ្លាត​នេះ អាច​ការពារ​អ្នក​ពី​ជំងឺ​ផ្តាសាយ នៅក្នុង​ថ្ងៃ​រដូវរងារ​ត្រជាក់​ផងដែរ​។​


8. ខ្ទះ​ឆា​វ័យ​ឆ្លាត Smartypans ៖ ជា​ឧបករណ៍​ចំអិន​អាហារ ដែល​ត្រូវបាន​ផលិតឡើង ដើម្បី​គណនា​កាឡូរី​នៃ​ចំណីអាហារ​នៅពេល​ប្រើ​វា​។ មនុស្ស​ជំនាន់​ក្រោយ​អាច​ដឹង​អំពី​អាហារូបត្ថម្ភ​របស់​ពួកគេ និង​ការ​ទទួលទាន​កាឡូរី​ដែល​គេ​ត្រូវការ​។ មិនតែប៉ុណ្ណោះ វា​ជា​ដៃគូ​ចម្អិន​អាហារ​របស់​អ្នក ដើម្បី​ផ្តល់​ការណែនាំ និង​ការ​ចម្អិនម្ហូប​ឲ្យបាន​ត្រឹមត្រូវ​។ គេ​ប្រាកដថា វា​ជា​អាហារ​ដែលមាន​សុខភាព​ល្អ ដែល​មិន​ប៉ះពាល់​ដល់​រសជាតិ​នៃ​អាហារ​របស់​អ្នក​ឡើយ​។​


7. មួកសុវត្ថិភាព iGrow ៖ វា​ត្រូវបាន​រចនា​ឡើង​ដោយ​វិទ្យាសាស្ត្រ Apira​។ ឧបករណ៍​ចម្លែក​នេះ មាន​គោលបំណង​ផ្តល់នូវ​ធ្វើ​សក​របស់​អ្នក​ភ្លឺ​រលាង ដោយ​ថាមពល​ឡាស៊ែរ​ពណ៌​ក្រហម​និង​អំពូល LED​។ ក្រុមហ៊ុន​ផលិត​មួក​នេះ បាន​បញ្ជាក់ថា ឡាស៊ែរ​អាចជួយ​ពន្លឿន​ដំណើរការនៃ​ការបណ្តុះ​សក់ និង​ជំរុញ​កោសិកា​ឫស​សក់​ឲ្យ​ត្រឡប់មកវិញ ដើម្បី​លូតលាស់​ជាធម្មតា​។


6. Olly Robot ៖ អូ​លី​ជា​មនុស្ស​យន្ត​ឆ្លាត​វៃ ឬ​ប្រព័ន្ធ​កុំព្យូទ័រ​ដែល​ជួយ​ដោះស្រាយ​លំ​ហាត់​គណិតវិទ្យា​ដែល​គួរឱ្យភ្ញាក់ផ្អើល​។ អូ​លី​ជា​របស់​សម្រាប់​ទុក​ផ្ទះ​ដ៏​ឆ្លាត​វៃ ត្រូវបាន​រចនា​ឡើង​ដើម្បី​រៀន និង​អភិវឌ្ឍ ដូចដែល​យើង​និយាយ​ជាមួយ​វា​ជា​រៀងរាល់ថ្ងៃ​។​


5. ច្រាស LICKI ៖ ជា​វិធី​គូស​ចំណាំ​ពណ៌​សត្វ​ចិញ្ចឹម​របស់​អ្នក ដើម្បី​ទាក់ទង​ជាមួយ​ពួកគេ​ឲ្យ​កាន់​តែមាន​ភាព​ស្និត​ស្នាល​។ ឧបករណ៍​នេះ​ត្រូវបាន​ដាក់​នៅក្នុង​មាត់​របស់​អ្នក ដូច្នេះ​កុំ​បារម្ភ​អំពី​អនាម័យ​ឡើយ ព្រោះ ឧបករណ៍​នេះ​មាន​សក្តានុពល​ក្នុង​ការបង្កើត​ចំណង​មិនអាច​បំបែក​ជាមួយ​សត្វ​ចិញ្ចឹម​របស់​អ្នក ដែល​អ្នក​ប្រាថ្នា​ចង់បាន​។​


4. ឧបករណ៍​ថតរូប​បក្សី ៖ ម្ចាស់ផ្ទះ​ជាច្រើន​មាន​ភាព​សប្បាយរីករាយ​ក្នុងការ​ឃើញ​សត្វ​ស្លាប និង​ការ​ចឹក​ចំណី​របស់​វា​យ៉ាង​ដូច្នេះ នៅលើ​ឧបករណ៍​មួយ​នេះ​។ វា​ប្រៀបដូចជា​ផ្ទះ​បក្សី​ដែរ ព្រោះ​សត្វ​ស្លាប​ទាំងនោះ​ចូលចិត្ត​នឹង​ការ​រចនា​បែបនេះ​។ ហើយ​ឧបករណ៍​នេះ បាន​បង្កប់​កាមេរ៉ា​ដែលមាន​សមត្ថភាព​ថត​ចលនា 4K ដែល​អាចធ្វើឲ្យ​អ្នក​ថតរូប​បក្សី​ដែល​មានពណ៌​ស្រស់ស្អាត​ទាំងនោះ​។


3. ឧបករណ៍​សំអាត​សក់ Kerastase Hair Coach ៖ ការ​ដុស​សំអាត​សក់​គឺជា​សកម្មភាព​ប្រចាំថ្ងៃ​។ ទោះយ៉ាងណា វា​មិន​ងាយស្រួល​នោះទេ ហើយ​អ្នកខ្លះ​លះបង់​ពេលវេលា​ខិតខំ​ប្រឹងប្រែង ដើម្បី​ធ្វើឲ្យ​សក់​ភ្លឺរលោង​ល្អ​។ Kerastase ត្រូវបាន​គេ​ចាត់ទុកថា ជា​គ្រូ​ថែទាំ និង​សំអាត​សក់​បាន​យ៉ាង​ល្អ ដែលមាន​ការភ្ជាប់​កម្ម​វិធី​ទូរស័ព្ទ និង L'Oreal ដែលមាន​លក្ខណៈពិសេស​ជាច្រើន​។


2. FridgeCam ឆ្លាត​វៃ ៖ សូម្បីតែ​បច្ចេកវិទ្យា ក៏​អាច​ផ្តល់ជូន​ឧបករណ៍​ដែល​នឹង​ជួយ​សន្សំ​លុយ និង​ការងារ​ជាច្រើន​របស់​អ្នក​ដែរ​។ ជាក់ស្តែង Smarter FridgeCam អាចជា​តម្រូវការ​ដ៏​ចាំបាច់​មួយ សម្រាប់​ប្រើ​នៅក្នុង​ទូរ​ទឹកកក ដែល​វា​អាច​ស្កេន​កូដ​នៅលើ​អាហារ និង​រកមើល​កាលបរិច្ឆេទ​ផុតកំណត់​នៃ​ម្ហូបអាហារ​ដែល​ខូច​។ ខណៈដែល​អ្នក​ត្រូវ​ទៅ​ផ្សារ​ទំនើប វា​ក៏​អាច​រំលឹក​អ្នក​ពីអ្វី​ដែល​ផ្ទះ ឬ​ទូរ​ទឹកកក​របស់​អ្នកត្រូវការ​ផងដែរ​។


1. Hypersuit ៖ ជា​បច្ចេកវិទ្យា​មួយ​ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន French THEORY​។ វា​គួរឲ្យ​ចាប់​អារម្មណ៍បំផុត​សម្រាប់​អ្នក​ដែល​ចង់​ហោះហើរ​ដូចជា​វីរបុរស ព្រោះ​វា​អាច​អាចមាន​អារម្មណ៍​ថា អ្នក​កំពុងធ្វើដំណើរ​ទូទាំង​ពិភពលោក សូម្បី​នៅពេល​អ្នក​កំពុង​នៅក្នុង​បន្ទប់ដេក​ក៏ដោយ​។​

ប្រភព៖ topteny

ព័ត៌មានផ្សេងទៀត