វិធី​ដាំ​ម្នាស់​នៅក្នុង​ផើង​

20-12-2017 2:42 pm 342

​មុន​ពេល​ដាំ​ដុះ​៖
- យើង​អាច​រក​ទិញ​គ្រាប់ពូជ​ម្នា​ស់បាន​នៅ​តាម​ផ្សារ​កសិកម្ម តែ​យក​ល្អ គួរ​រក​កូន​ម្នាស់​ពី​អ្នក​ដាំ​ដុះ​ម្នាស់​ល្អ​ជាង ព្រោះ​វា​ងាយ ឆាប់​ធំ ឆាប់​បាន​ផល តែ​ត្រូវ​ចេះ​ជ្រើសរើស​ពូជ​កូន​ម្នាស់​ដែលមាន​ផ្លែ​ធំ​ល្អ សុខភាព​ល្អ ស្លឹក​ភ្លឺ​មិន​មាន​ខ្លោច ។ ជាទូទៅ ត្រូវ​យក​កូន​ម្នាស់​ដែល​ថ្លោស​ល្អ មាន​ទម្ងន់​៣​ខាំ​កន្លះ ទៅ​កន្លះ​គីឡូក្រាម ។​
- ផើង​ដំណាំ​ដែល​មាន​ទំហំ​ធំ និង​ជ្រៅ​ល្មម​
- ដី​ដែល​សមស្រប​សម្រាប់​ដំណាំ​ម្នាស់ គឺ​ដីជូរ​បន្តិច តែ​យើង​ក៏​ពុំ​អាច​ដឹង​ច្បាស់​ថា ដី​ណា​ពិតប្រាកដ​ដែល​ជូរ ឬ​មិន​ជូរ​ឡើយ ដូច្នេះ យើង​អាច​រក​ដីមមោក​ច្រើន ដី​បាត​បឹង ត្រពាំង​ជា​ដើម 
- ជីកំប៉ុស្ត​
- ចំបើង​

​ការរៀបចំ​ដាំ​ដុះ​៖
- យក​ដី​មក​លាយ​ជាមួយ​នឹង​កម្ទេច​កំទីសំរាម កំទេចកំទី​ឈើពុកៗ និង​ជីកំប៉ុស្ត​ច្រប​ល់​ចូល​គ្នា​ឱ្យ​សព្វ​
- ចាក់​ល្បាយ​ដី​ទាំងនោះ ចូល​ក្នុង​ផើង​ដំណាំ ឱ្យ​ពេញ​ល្មម ដោយ​រក្សា​ផើង​ដំណាំ នៅក្នុង​ទី​ម្លប់ ក្រោម​ដើមឈើ​ខ្ពស់ ឬ​មាន​កម្តៅ​ខ្លះៗ​
- ជ្រុំដី​ឱ្យ​ធូរ មុន​ដាំ បើ​ដី​ហាប់ ម្នាស់​នឹង​មិន​លូតលាស់​បានល្អ​ទេ​
- ត្រូវ​ប្រឡេះ​ស្លឹក​ខ្លីៗ​ចេញ ឱ្យ​ដល់​គល់​ចេញ ដើម្បី​ឱ្យ​កូន​ម្នាស់​ឆាប់​ដុះ​ឫស មុន​ពេល​ដាក់​ដាំ​ដុះ​
- កប់​កូន​ម្នា​ស់ ក្នុង​ជម្រៅ​រាក់​ល្មម រួច​យក​ដី​កប់​គល់​ឱ្យ​នឹង និង​យក​ចំបើង​គ្រប​គល់​
- ស្រោច​ទឹក​មួយ​ផ្តិល ចំ​បណ្តូល​ម្នា​ស់គឺ​គ្រប់គ្រាន់​

​ការថែទាំ​៖
- ម្នាស់​ជា​ប្រភេទ​ដំណាំ​ធន់ និង​ងាយស្រួល​ថែទាំ​
- ត្រូវ​ឧស្សាហ៍ជ្រុំ​គល់ ធ្វើ​ដី​ឱ្យ​ធូរ និង​បោច​សម្អាត​ស្មៅ​នៅ​នឹង​គល់​ដំណាំ ដើម្បី​កម្ចាត់​សំបុក​សត្វ​ចង្រៃ​
- ពេល​ផ្កា​ចេញ​បាន​កន្លះ​ខែ ឬ​២០​ថ្ងៃ ត្រូវ​ដក​ស្លឹក​បណ្តូល​បំផុត​របស់​ក្តិ​បម្នាស់ ចំនួន​៧ ទៅ​៨​សន្លឹក ដើម្បី​ឱ្យ​ដើម​ចុង​ផ្លែ​ស្វិត​តូច មិន​លូត ទើប​ផ្លែ​ធំ​
- បើ​មាន​ម្នាស់​ណា​ខូច​ស្លឹក ឬ​ដើម​ណា​មិន​ល្អ ត្រូវ​គាស់​យក​ទៅ​ដុត ឬ​កប់​ចោល ដើម្បី​កុំឱ្យ​ឆ្លង​ជំងឺ​ដល់​ដើម​ដទៃ​

​ការប្រមូល​ផល​៖
- នៅពេល​ផ្លែ​សំបុរ​ក្រ​ម៉ៅ និង​ឈាន​ទៅរក​លឿង​ព្រឿង យើង​អាច​បេះ​បាន​ហើយ​
- សូម​កុំ​ទុក​រហូត​ម្នា​ស់ទុំ​នៅជាប់​ដើម វា​នឹង​ធ្វើឱ្យ​ជាតិ​ស្ករប​ក​ត្រលប់​ចូលទៅ​ដើម​វិញ​ខ្លះៗ​

(​រៀបរៀង​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត