ចិន​ផលិត​​ទូក​ហោះ​​ល្បឿន​លឿន​​ជាង​​ទូក​ធម្មតា​​ដែល​​នឹង​​ស្មាន​​មិន​​ដល់​​

16-12-2017 1:08 pm 2397

​ទូក​ហោះ​មួយគ្រឿង​ត្រូវបាន​ប្រទះឃើញ​កាលពីដើម​សប្តាហ៍​នេះ នៅ​ឆកសមុទ្រ​យ៉ា​ជូ នៃ​ទីក្រុង​សាន់​យ៉ា ខេត្ត​ហៃ​ណាន ភាគខាងត្បូងប្រទេស​ចិន​​។ ចិន​បាន​ផលិត​ទូក​ហោះ​នេះ​ឡើង ​ប្រើ​ប្រាស់​​សម្រាប់​ដឹកអ្នកដំណើរ​ និងធ្វើ​ពាណិជ្ជកម្ម ​ពី​ទីក្រុង​សាន់​យ៉ា ទៅ​កោះ​យ៉ុង​ស៊ី​ង ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយ​ប្រើ​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​។​

ទូក​ហោះ​ដែលជា​បច្ចេកវិទ្យា​ថ្មី​របស់​ប្រទេស​មហាអំណាច​ចិន​មួយ​នេះ អាច​ធ្វើដំណើរ​ក្នុង​ល្បឿន ១៦០ ទៅ ២១០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ សមត្ថភាព​ល្បឿន​របស់​វា គឺ​លឿន​ជាង​ទូក​ធម្មតា​យ៉ាងតិច ៨​ដង និងលឿន​ជាង​ទូក​លឿន ៣ ទៅ ៥​ដង​៕

ព័ត៌មានផ្សេងទៀត