អនុវត្តតាម​​ជំហាន​ទាំងនេះ​ បើ​អ្នក​ចង់​​កាត់​បន្ថយ​ពី​​ការ​ញៀន​​ប្រើ​គ្រឿង​​អេឡិច​ត្រូនិច​​

15-12-2017 4:18 pm 619

​សម្ភារៈ​អេឡិចត្រូនិច​មួយចំនួ​ន​ដូចជា ទូរស័ព្ទ កុំព្យូទ័រ ជាពិសេស ការប្រើ​អ៊ី​ធើ​ណិ​ត បាន​ទាញយក​ភារកិច្ច​នៃ​ការរៀបចំ​ការងារ ទំនាក់ទំនង​សង្គម និង​ការប្តេជ្ញាចិត្ត​របស់​អ្នក​។ ទោះជា​យ៉ាងណា ជួនកាល​ជីវិត​លើ​អ៊ី​ន​ធើ​ណេត​របស់​អ្នកអាច​មានអា​រម្ម​ណ៍​ថា វា​កំពុងតែ​បង្ករ​គ្រោះថ្នាក់​ដល់​ជីវិត​របស់​អ្នក​។ ប្រសិនបើ​អ្នក​ចង់​ផ្តាច់ខ្លួន​អ្នក​ពី​ឧបករណ៍​ផ្ញើ​សារ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម អ្នក​អាច​ប្រើ​ឧបករណ៍ និង​អនុវត្តតាម​យុទ្ធសាស្ត្រ​ទាំងនេះ ដើម្បី​មាន​អារម្មណ៍​ថា មាន​ទំនាក់ទំនង​ដោយផ្ទាល់​ទៅកាន់​ពិភពលោក​។

១. ផ្លាស់ប្តូរ​កុំព្យូទ័រ​របស់​អ្នក​ចូលទៅក្នុង​បន្ទប់​កុំ​ព្យូ​រទ័រ ឬ​ការិយាល័យ​។ បន្ទប់​គេង​របស់​អ្នក គួរតែ​ត្រូវបាន​ដក​ចេញពី​អេឡិចត្រូនិក​ទាំងអស់​។​

២. ផ្លាស់​ទី​ឆ្នាំង​សាក​ថ្ម​របស់​អ្នក​ចូលទៅក្នុង​បន្ទប់​កុំព្យូទ័រ​។ បើ​មិន​ដូច្នោះ សំឡេង និង​រំ​ញ័រ​ពី​ឧបករណ៍​សាក អាច​រំខាន​ដល់​បទ​ភាពស្ងប់ស្ងាត់​របស់​អ្នក​។​

៣. ធ្វើឱ្យ​បន្ទប់​គេង​របស់​អ្នក​បិទ ឬ​កំណត់​ឧបករណ៍​អេឡិចត្រូនិច​ទាំងនោះ​។ កុំ​យក​ទូរស័ព្ទ​, tablet ឬ​ទូរទស្សន៍ ចូល​ខាងក្នុង​បន្ទប់​គេង​របស់​អ្នក ព្រោះថា ពន្លឺ​ពណ៌​ភ្លើង​របស់​វា នាំឱ្យ​រំខាន​ដល់​ទម្លាប់​នៃ​ការ​គេង​។ មនុស្ស​ភាគច្រើន​មិន​ទទួលបាន​ការ​គេង​គ្រប់គ្រាន់​ទេ ដោយហេតុថា ពួកគេ​មាន​ទំនាក់ទំនង​ជា​ដ៏​រាប​ជាមួយ​ឧបករណ៍​ទាំងនេះ​។​

៤. បិទ​ការកំណត់​ទាំងនេះ​នៅ​ចុង​សប្តាហ៍ ពោលគឺ​នៅពេល​ភ្ញាក់ឡើង​រាល់​សប្ដាហ៍​អាចជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ថា ពេញចិត្ត​។ ប្រសិនបើ​អ្នក​មិន​ទទួលបាន​ការ​គេង​ឱ្យបាន​គ្រប់គ្រាន់​ទេ សូម​ចំណាយពេល​តែ​១​ម៉ោង សម្រាប់​ការលេង​អ៊ី​ន​ធើ​ណិ​ត​។ អ្នក​ដែល​ទទួលបាន​ការ​គេង​ពី ៧ ទៅ​៨ ម៉ោង​ក្នុង​មួយថ្ងៃ មាន​ស្ត្រេ​ស​តិចតួច និង​មាន​សុខភាព​ល្អ​។ ការ​គេង​មិន​គ្រប់គ្រាន់ អាច​កាត់បន្ថយ​មុខងារ​នៃ​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក និង​បង្កើន​ការ​ថប់​បារម្ភ​។​

៥. ទាញយក​កម្មវិធី​កំណត់ពេល ដែល​ប្រាប់​អ្នក​ឱ្យប្រើ​រយៈពេល ៣០ ទៅ ៦០​នាទី​នៃ​ការប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​។ អ្នក​ប្រហែលជា​គិតថា ឆាប់​ពេក ប៉ុន្តែ ការប្រើ​សម្ភារៈ​ទាំងនោះ​អ្នក​បាន​ចំណាយពេល​យូរ​ទៅហើយ សម្រាប់​ការមើល​ព័ត៌មាន​ផ្សេងៗ​។​

​នៅមាន​ជំហាន​ជា​បន្តបន្ទាប់​ទៀត ដូចជា ការធ្វើ​ទម្លាប់​ប្រចាំថ្ងៃ​របស់​អ្នក​ដោយ​គ្មាន​ឧបករណ៍​អេឡិចត្រូនិច​ទាំងនោះ ដោយ​ចូលរួម​សកម្មភាព​សង្គម ការលេង​កីឡា ការ​លំហែកាយ ឬ​ជជែក​ជាមួយ​ក្រុម​មិត្ត​ភ័ក្តិ និង​ប្តូរ​ទម្លាប់​អាន​សៀវភៅ​ជាដើម​។ ការធ្វើ​បែបនេះ នឹង​អាចជួយ​កាត់បន្ថយ​ការប្រើ​ឧបករណ៍​អេឡិចត្រូនិច​ទាំងនោះ បន្តិច​ម្តងៗ ប្រសិនបើ​អ្នក​គិតថា ខ្លួនឯង​កំពុង​ញៀន ឬ​ង​ប់ង​ល់នឹង​វា​៕

ប្រភព៖ wikihow

ព័ត៌មានផ្សេងទៀត