​វិធី​ធ្វើ​ជី​អរ​ម៉ូ​ន ជំរុញ​ឱ្យ​ដំណាំ​ចេញ​ផ្លែផ្កា​លឿន​

14-12-2017 4:32 pm 2161

វត្ថុ​ធាតុ​ផ្សំ​រួមមាន​ ​៖
១. ល្ពៅ​ទុំ ឬ​ចាស់ ១ គីឡូក្រាម​
២. ល្ហុង​ទុំ ១ គីឡូក្រាម​
៣. ចេកណាំវ៉ា​ទុំ ១ គីឡូក្រាម​
៤. ម្នាស់​ទុំ​លឿង ១ គីឡូក្រាម​
៥. ទឹក​ក្ដៅ ២​លីត្រ​
៦. កាក​ស្ករអំពៅ (​ស្ករ​រងូ​) ២ គីឡូក្រាម​

​វិធី​ធ្វើ ៖
១. ត្រូវ​ចិញ្ច្រាំ ឬ​ចិត​ផ្លែ​ឈើ​ទាំង​អស់​ឱ្យ​ហ្មត់​
២. យក​ផ្លែឈើ​ដែល​ចិញ្ច្រាំ​ទាំងអស់នោះ ទៅ​ដាក់​ផ្អាប់​ចូលក្នុង​ពាង ធុង 
៣. ចាក់​ស្ករអំពៅ​ក្រហម​ចូល ហើយ​ចាក់ទឹក​ក្តៅចូល 
៤. កូរ​ធាតុ​ផ្សំ​ឱ្យ​រលាយ​ចូលគ្នា រហូត​ទុកឱ្យ​ត្រជាក់​
៥. យក​គម្រប​មក​បិត ហើយ​រក្សា​ទុក​នៅ​ក្នុង​ម្លប់ ដែល​មាន​សំណើម​
៦. ផ្អាប់​ទុកចោល​រយៈពេល ៤៥ ថ្ងៃ យើង​អាច​ប្រើប្រាស់​បាន​ហើយ​

​ការប្រើប្រាស់​ ៖
១. យើង​អាច​ត្រង​យក​ទឹក​វា​ទៅ​ប្រើប្រាស់ សម្រាប់​លាយ​ទឹក រីឯ​កាក អាច​យកទៅ​ដាក់​នៅ​គល់​ដំណាំ សម្រាប់​បំប៉ន​ដើម​
២. អាច​យក​ជី​នេះ កន្លះ​លីត្រ លាយ​ទឹក​១០​លីត្រ ដាក់​បាញ់​រាល់​១​អាទិត្យ​ម្តង​
៣. ទឹក​ថ្នាំ​អាច​ទុក​បាន​៣​ខែ នៅក្នុង​ម្លប់​

(​រៀបរៀង​ដោយ​៖ គង់ ឧត្តម | ដកស្រង់​ចេញពី អ៊ាង សុផ្លែត​)

ព័ត៌មានផ្សេងទៀត