វិធី​ផលិត​ថ្នាំ​ប៉ូវ​ធម្មជាតិ សម្រាប់​បំប៉ន​ដំណាំ​

14-12-2017 1:14 pm 1493

​វត្ថុធាតុដើម​តៀម​ទុក​រួមមាន ​៖
- ចេក​ទុំ​    ​២ គីឡូក្រាម​
- ល្ហុង​ទុំ​    ​២ គីឡូក្រាម​
- ល្ពៅ​ទុំ​    ​២ គីឡូក្រាម​
- ខ្នុរ​ទុំ​    ​    ​២ គីឡូក្រាម​
- ស្ករ​    ​    ​១ គីឡូក្រាម 

​វិធី​ធ្វើ ៖
- ត្រូវ​ចិញ្ច្រាំ ឬ​ចិត​ផ្លែ​ឈើ​ទាំង​អស់ ឱ្យ​ហ្មត់​
- យក​ផ្លែឈើ​ដែល​ចិញ្ច្រាំ​ហើយ​ទាំងនោះ ទៅ​ដាក់​ទុក​ក្នុង​ពាង ឬ​ធុង ហើយ​ដាក់​ស្ករ​ចូល 
- ចាក់ទឹក​ត្រាំ រួច​បិទ​គម្រប ដោយ​រក្សា​ទុក​នៅ​ក្រោម​ម្លប់​
- ផ្អាប់​ទុក​រយៈពេល​៧​ថ្ងៃ កូរ​វា​ម្តង 
- រយៈពេល​៤៥​ថ្ងៃ យើង​អាច​ដងទឹក​វា​មក​ប្រើប្រាស់​បាន​

​ការប្រើប្រាស់​៖
- ដង​យក​ទឹក​លាយ​ជាមួយ​ទឹកសាប ទុក​ស្រោច​នៅលើ ឬ​បាញ់​លើ​ផ្លែ​
- កាកសំណល់​ក្នុង​ធុង អាច​យកទៅ​ដាក់​តាម​គល់​ដំណាំ ជា​ជីធម្មជាតិ​

(​រៀបរៀង​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត