រូបភាព​ប៉ូលិស​​អូស្ដ្រាលី​​ថត​ជាមួយ​​ពស់ថ្លាន់​​ប្រវែង​៥​ម៉ែត្រ​​កំពុង​ល្បី​​លើ​បណ្ដាញ​​សង្គម​

14-12-2017 8:04 am 4984
រូបភាពប៉ូលិសថតជាមួយពស់ថ្លាន់

​រូបថត​ប៉ូលិស​អូស្ដ្រាលី​ម្នាក់​ដែល​បាន​ជួប​សត្វ​ពស់ថ្លាន់​មួយ​ក្បាល កំពុង​ល្បីល្បាញ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។​មាន​មន្ដ្រីប៉ូលិស​ម្នាក់​ជាមួយ​ដៃគូ​បាន​ដើរល្បាត​នៅ​ពេលយប់ ក្នុង​រដ្ឋ Queensland​ប្រទេស​អូស្ដ្រាលី នៅពេលនោះ​គេ​បាន​ប្រទះឃើញ​សត្វ​ពស់ថ្លាន់​មួយ​ក្បាល​ប្រវែង​ប្រមាណ​៥​ម៉ែត្រ​។​ឃើញ​ដូច្នេះ​គេ​ក៏បាន​ថតរូប​ទុក ហើយ​បាន​បង្ហោះ​រូបភាព​លើ​បណ្ដាញ​សង្គម​របស់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​។​តាំងពី​បង្ហោះ​រូបនេះ​មាន​ការចូល​មើល​ជាង​២​លាន​នាក់​។​មាន​អ្នក​ចូល​មើល​ខ្លះ​សរសេរ​សារ​កោតសរសើរ​ដល់​មន្ដ្រីប៉ូលិស​ដែល​មិន​រត់គេចខ្លួន តែ​ក្លាហាន​ហ៊ាន​ថតរូប​ជាមួយ​ពស់ថ្លាន់​ដ៏​ធំ​នេះ​ទៅវិញ​។​សូមបញ្ជាក់ថា បើតាម​ការអះអាង​ពី​សួនសត្វ​អូស្ដ្រាលី ពស់ថ្លាន់​ដែល​ធំ​បំផុត​នៅ​អូស្ដ្រាលី​អាចមាន​ប្រវែង​ដល់​៧​ម៉ែត្រ​៕

ព័ត៌មានផ្សេងទៀត