លោ​កឌឹម សុ​វណ្ណា​រុំ​អតីត​អ្នកកាសែត​ក្លាយជា​សមាជិក​គ​.​ជ​.​ប​

13-12-2017 3:58 pm 865
លោ​កឌឹម សុ​វណ្ណា​រុំអំឡុងពេលផ្តល់កិច្ចសម្ភាសន៍ដលល់អ្នកសារព័ត៌មានកន្លងមក

​លោ​កឌឹម សុ​វណ្ណា​រុំ បានធ្វើ​សច្ចាប្រណិធាន​រួចហើយ កាលពី​ថ្ងៃទី​១២​ខែធ្នូ​ឆ្នាំ​២០១៧ មុន​ចូល​បម្រើ​ការងារ ក្នុងនាម​ជា​សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ លោ​កឌឹម សុ​វណ្ណា​រុំជា​សមាជិក​គ​.​ជ​.​ប​ថ្មី​មួយរូប មកពី​សង្គម​ស៊ីវិល ធ្លាប់ជា​ប្រធាន​ផ្នែក​ទំនាក់ទំនង​កិច្ចការ​សាធារណ​: នៃ​សាលាក្តី​ខ្មែរក្រហម និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា និង​សមាជិក​ក្រុមប្រឹក្សាភិបាល នៃ​វេទិកាសម្ព័ន្ធ​សង្គម​ស៊ីវិល​កម្ពុជា​។

នៅ​ពីក្រោយ​សមិទ្ធិផល​ទាំងនេះ លោ​កឌឹម សុ​វណ្ណា​រុំ បាន​ឆ្លងកាត់​ជីវិត​ជា​ក្មេង​កំព្រា​ឪពុក តាំងពី​អាយុ​២​ឆ្នាំ ហើយ​ត្រូវ​ហែល​ឆ្លង​ក្នុង​ភ្នក់ភ្លើងសង្គ្រាម​នៅ​អាយុ​៥​ឆ្នាំ ដូច​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ដែរ​។ សង្គ្រាម​បានបញ្ចប់​ជាច្រើន​ឆ្នាំ​លោ​កឌឹម សុ​វណ្ណា​រុំបាន​ចូលរៀន ក្នុងនាម​ជា​សិស្ស​ក្រីក្រ​ម្នាក់ រហូត​ប្រឡង​ជាប់​ជា​និស្សិត ផ្នែក​សារព័ត៍មាន ក្រោយមក​លោក​ក៏​មានឱកាស​ បានទៅ​បន្ត​ការសិក្សា​បន្ថែម លើជំនាញដដែល នៅ​ប្រទេស​បារាំង​កាលពី​ឆ្នាំ​១៩៩៤ ។​

ដើម្បី​លម្អិត​បន្ថែម សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លោ​កឌឹម សុ​ណ្ណា​រុំ​នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​!

សំឡេង៖


ព័ត៌មានផ្សេងទៀត