​វិធី​ផលិត​ជីកំប៉ុស្ត​

13-12-2017 9:21 am 757

​វត្ថុធាតុដើម​ដែល​ត្រូវ​តៀម​ទុក ៖
- វត្ថុធាតុដើម ជា​រុក្ខជាតិ​បៃតង​ស្រស់ រួមមាន ស្លឹក​ទន្រានខែត្រ​, សណ្តែក​ខ្មោច​, សណ្តែកបាយ​, ស្លឹក​អង្កាញ់ និង​លាមក​សត្វ​
- លាមក​សត្វ​គ្រប់​ប្រភេទ ដូចជា លាមក​គោ ក្របី ជ្រូក មាន់ ទា​
- កាកសំណល់​ផ្ទះបាយ ដូចជា ផេះ​ចង្ក្រាន បន្លែ ទឹក​បាយ កម្ទេចកំទី​ផ្ទះបាយ​ផ្សេងៗ​
- រៀបចំ​រោង ទ្រុង ឬ​ធុង​ធំ​សម្រាប់​ទុក​ផ្អាប់​ផលិត​ជីកំប៉ុស្ត​

​វិធី​ធ្វើ ៖
- យក​វត្ថុធាតុដើម​ជា​រុក្ខជាតិ​បៃតង​ស្រស់​ទាំងអស់ ចិញ្ច្រាំ​ចូលគ្នា​ឱ្យ​តូច​ល្អិត ឱ្យ​ហ្មត់​
- ចាក់​ចូល​វត្ថុ​ស្ងួត​ចូល​ក្នុង​រោង ឬ​ធុង​មុន ដូចជា​ចំបើង ស្លឹកឈើ​ស្ងួត បន្ទាប់​មក​ចាក់​លាមក​សត្វ​ក្រាល​ពីលើ ហើយ​ស្រោច​ទឹក​
- ដាក់​រុក្ខជាតិ​ស្រស់​ក្រាល​ម្តងទៀត បន្ទាប់មក ដាក់​កាកសំណល់​ផ្ទះបាយ​
- ដាក់​លាមក​សត្វ​ម្តងទៀត 
- ត្រូវ​ឧស្សាហ៍​ស្រោច​ទឹក​មួយ​សប្តាហ៍​ម្តង​នៅ​រដូវវស្សា ចំពោះ​រដូវប្រាំង ត្រូវ​ស្រោច​ទឹក ២ ទៅ ៣​ដង ក្នុង​មួយ​សប្តាហ៍ (​បើសិនជា​ទឹក​មិន​គ្រប់គ្រាន់ វា​នឹង​មិន​ងាយ​រលួយ​ទេ​)
- ត្រូវ​កាយ​ច្របល់​មួយ​សប្តាហ៍​ម្តង ដោយ​ទុក​រយៈពេល ៣ ទៅ ៦ ខែ​ទើប​អាច​ប្រើប្រាស់​បាន​

​ការប្រើប្រាស់​៖
- យើង​អាច​ប្រើប្រាស់​ជីកំប៉ុស្ត​នេះ ដាក់​ទ្រាប់​បាត​ដំណាំ មុន​ពេល​ដាំ​ដុះ​
- ឬ​យើង​អាច​ប្រើប្រាស់​ជី​នេះ នៅពេល​ដំណាំ​លូតលាស់​ក៏បាន​

(​រៀបរៀង​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត