អ្នកជំនាញ​៖​​ការងារ​​បច្ចេកទេស​ Detail ​រថយន្ត ​មិន​អាស្រ័យ​​តែ​​ផលិត​ផល​​និង​​ឧបករណ៍​​ទេ​​

12-12-2017 5:46 pm 993

​ការងារ Detail ពុំគួរ​ត្រូវបាន​បំពេញ​ជូន​អតិថិជន ដោយ​អាស្រ័យ​លើ​ផលិតផល និង​ឧបករណ៍​តែមួយ​មុខ​ទេ​។ តាម​បទពិសោធន៍​របស់​ស្ដេច​ឡាន អត្ត​ច​រឹត​ការងារ​របស់​បុគ្គលិក បាន​ដើរតួនាទី​សំខាន់​ខ្លាំង ក្នុងការ​បំពេញការងា​រ Detail ដូចជា​ការ​ប៉ូ​លា រឺ​ការសម្អាត​ផ្នែក​ខាងក្នុង​ជាដើម​។

​ស្ដេច​ឡាន ដែលជា​អ្នកជំនាញ​ថែទាំ​រថយន្ត​នៅ​កម្ពុជា បន្តថា អ្នកបច្ចេកទេស Detailer នៅ​ជុំវិញ​ពិភពលោក អាចមាន​ទំនោរ​ប្រើប្រាស់​ផលិតផល​ច្រើន​ប្រភេទ​ដោយឡែក​ពីគ្នា តែ​ពួកគេ​ពុំ​អាច​ប្រកែក​បានទេ​ថា ទម្លាប់​ការងារ​របស់​បុគ្គលិក​ពុំបាន​ដើរតួ​សំខាន់​ក្នុង​ការសម្រេច​លទ្ធផល​ការងារ​ជាទី​គាប់ចិត្ត ក្នុង​កិច្ចការ​ប៉ូ​លា​រថយន្ត និង​ការសម្អាត​ផ្នែក​ខាងក្នុង​រថយន្ត​របស់​អតិថិជន​។​

នៅពេលដែល​រថយន្ត​នៅក្នុង​ប្រទេស​កម្ពុជា ភាគច្រើន​ជា​រថយន្ត​មួយ​ទឹក ការងារ​សម្អាត​ផ្នែក​ខាងក្នុង ពុំ​អាច​ផ្ដេកផ្ដួល​តាម​បច្ចេកទេស​របស់​តតីយ​ប្រទេស​ទាំងស្រុង​ទេ​។ លំនាំ​ដើម​នៃ​ការសម្អាត ការប្រើប្រាស់​ផលិតផល ក៏ដូចជា​របៀបរបប​ការងារ​អាចមាន​ដំណាក់កាល រឺ​ជំហាន​ស្រដៀង​គ្នា តែ​អតិថិជន​អាច​ពិចារណា​បាន​ថា ការងារ​ទាំងឡាយ​គឺ​បុគ្គលិក​ជា​អ្នក​បំពេញ ដូច្នេះ មានតែ​បុគ្គលិក​ដែល​ត្រូវបាន​បំពាក់បំប៉ន​ត្រឹមត្រូវ យកចិត្តទុកដាក់ ស្មោះត្រង់ អត់ធ្មត់ និង​វៀងវៃ​ប៉ុណ្ណោះ ទើប​អាច​សម្រេច​ការងារ Detail ជូន​អតិថិជន​បាន​យ៉ាង​ពេញចិត្ត​៕

ព័ត៌មានផ្សេងទៀត