អាជ្ញាធរ​អប្សរា​សម្រេច​បិទ​ច្រកចូល​កណ្តាល​ប្រាសាទ​បន្ទាយស្រី​ចាប់ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ​តទៅ​

ដោយ៖ ថា ចាន់ធី 07-12-2017 5:04 pm 915

អាជ្ញាធរ​ជាតិ​អប្សរា នឹង​រៀបចំ​បិទ​ច្រកចូល​កណ្តាល​ខាងកើត​គោ​បុរៈ​ទីបី ចាប់ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៧​តទៅ ។​មូលហេតុ​ដែល​អាជ្ញាធរ​អប្សរា សម្រេច​បិទ​នេះ គឺ​ក្នុង​គោល​ល​ដៅ​ថែរក្សា​និង​អភិរក្ស​ផ្ទាំង​សិលាចារឹក នៅលើ​ស៊ុមទ្វារ នៅ​ប្រាសាទ​បន្ទាយស្រី ដែល​បច្ចុប្បន្ន​កំពុងតែ​រង​នូវ​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ ពី​ឥរិយាបថ​នៃ​ការ​ទស្សនា របស់​ទេសចរ​មួយចំនួន​។​នេះ​បើ​យោងតាម​សេចក្តីជូន ដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។​

​នៅ​ក្នុង​សេចក្តីជូនដំណឹង​ក៏​បាន​បញ្ជាក់​ដែរ​ថា ច្រកចូល​សងខាង​នៃ​គោ​បុរៈ​ទីបី អាច​អនុញ្ញាតឲ្យ​ប្រើប្រាស់​ជា​ធម្មតា​បាន​៕

ព័ត៌មានផ្សេងទៀត