ក្រុមហ៊ុនសាមសុងរៀបចំ ពិធីចែកមួកសុវត្ថិភាព ក្រោមគោលគំនិត «អនាគតសិស្សឆ្នើម ផ្តើមពីសុវត្ថិភាពលើដងផ្លូវ» នៅវិទ្យាល័យព្រះស៊ីសុវត្ថិ

ដោយ៖ ទីផ្សារ 07-12-2017 4:44 pm 243

យោងតាមស្ថិតិគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា បានឲ្យឃើញថា ក្នុងឆ្នាំ ២០១៥មានមនុស្សបាត់បង់ជីវិតចំនួន 2,265 និងរងរបួស 15,000 ពាន់នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា។ 

ដើម្បីទប់ស្កាត់ឧបទ្ទវហេតុនេះ ក្រុមហ៊ុនសាមសុងបន្តជម្រុញគំនិតផ្តួចផ្តើមសហគមន៍ក្នុងប្រទេសកម្ពុជា ជាមួយនឹងពិធីចែកមួកសុវត្ថិភាព ក្រោមគោលគំនិត «អនាគតសិស្សឆ្នើម ផ្តើមពីសុវត្ថិភាពលើដងផ្លូវ» ដែលជួយធ្វើឲ្យអ្នកបើកបរក្នុងប្រទេសកម្ពុជាមានការប្រុងប្រយ័ត្នក្នុងការ ធ្វើដំណើរ។ 

ដោយទទួលបានភាពជោគជ័យ និងការបន្តគាំទ្រយ៉ាងធំធេងពីក្រសួងអប់រំ យុវជន និងកីទ្បា ពិធីចែកមួកសុវត្ថិភាព ក្រោមគោលគំនិត «អនាគតសិស្សឆ្នើម ផ្តើមពីសុវត្ថិភាពលើដងផ្លូវ» បានធ្វើទ្បើងកាលពីថ្ងៃទី7  ខែធ្នូ ឆ្នាំ2017ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋាលេខានៃក្រសួងអប់រំ យុវជន និងកីទ្បារួមទាំងលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សប្រមាណ  ចំនួន 980 នាក់ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ។ 

ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីទ្បា បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមធ្វើជាសាក្ខីភាពនៃពិធីចែកមួកសុវត្ថិភាព ក្រោមគោលគំនិត «អនាគតសិស្សឆ្នើម ផ្តើមពីសុវត្ថិភាពលើដងផ្លូវ» ជាលើកទីពីរក្នុងប្រទេសកម្ពុជា។ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនសាមសុងដែលបានរៀបចំកម្មវិធីនេះទ្បើង ដើម្បីជម្រុញឲ្យយើងទាំងអស់គ្នាយល់ដឹងជាសាធារណៈអំពីវិធានការ ការពារអាយុជីវិតប្រជាជនកម្ពុជា និងលើកស្ទួយដល់ការអភិវឌ្ឍប្រទេសជាតិ។  

លោក Seungho Choi អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនថៃសាមសុងអេទ្បិចត្រូនិកសាខាកម្ពុជា បានមានប្រសាសន៍ថា៖ «ថ្ងៃនេះ ខ្ញុំពិតជារីករាយដែលបានសហការជាមួយក្រសួងអប់រំយុវជន និងកីទ្បា និង វិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីបង្កើត ពិធីចែកមួកសុវត្ថិភាព ក្រោមគោលគំនិត «អនាគតសិស្សឆ្នើម ផ្តើមពីសុវត្ថិភាពលើដងផ្លូវ»។ យុទ្ធនាការនេះគឺជាផ្នែកមួយនៃសកម្មភាពរបស់សាមសុង Love & Care ដើម្បីតបស្នងជូនសហគមន៍របស់យើង។ សាររបស់ខ្ញុំជូនទៅកាន់សិស្សទាំងអស់គ្នាថ្ងៃនេះ ប្អូនៗត្រូវពាក់មួកសុវត្ថិភាពជានិច្ចនៅពេលជិះកង់ ឬម៉ូតូ ដើម្បីការពារខ្លួន និងមនុស្សជុំវិញអ្នក ពីគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានទ្បើងជាយថាហេតុ និងកាត់បន្ថយការព្រួយបារម្ភរបស់ក្រុមគ្រួសារអ្នកផងដែរ»។

កញ្ញា ឱក សុគន្ធកញ្ញា អ្នកតំណាងទូរស័ព្ទដៃសាមសុង និងតារាចម្រៀងដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជា ដែលមានវត្តមានក្នុងយុទ្ធនាការនេះ បានបង្ហាញចំណាប់អារម្មណ៍ថា៖ «ក្នុងនាមជាមនុស្សធម្មតាដែលមានអាជីពជាអ្នកចម្រៀងម្នាក់ ខ្ញុំពិតជាមានកិត្តិយសក្នុងការរួមចំណែកក្នុងយុទ្ធនាការដ៏អស្ចារ្យនេះ ជាមួយក្រុមហ៊ុនសាមសុង ព្រោះនាងខ្ញុំធ្លាប់ឃើញឧប្បត្តិហេតុ និងសោកនាដកម្មផ្សេងៗ ដែលបានកើតឡើងជារៀងរាល់ថ្ងៃ ដូច្នេះហើយនាងខ្ញុំ សូមសំណូមពរឲ្យបងប្អូន ពូមីង ទាំងអស់ សូមពាក់មួកសុវត្ថិភាពដើម្បីការពារជីវិតយើងទាំងអស់គ្នាព្រោះអាយុជីវិតរបស់យើងម្នាក់ៗពិតជាសំខាន់ជាងអ្វីទាំងអស់»។

ក្នុងយុទ្ធនាការនេះ សិស្សានុសិស្សក៏បានទទួលការបណ្តុះបណ្តាលពីប៉ូលិសចរាចរក្រោមប្រធានបទស្តីពីការប្រើប្រាស់មួកសុវត្ថិភាពផងដែរ ហើយមួកសុវត្ថិភាពប្រមាណជាង 1,000 ត្រូវបានប្រគល់ជូនសិស្សានុសិស្សនៃវិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីបង្ការការរងគ្រោះពីគ្រោះថ្នាក់ចរាចរណ៍។ 

គោលដៅដ៏សំខាន់បំផុតនៃ ពិធីចែកមួកសុវត្ថិភាព ក្រោមគោលគំនិត «អនាគតសិស្សឆ្នើម ផ្តើមពីសុវត្ថិភាពលើដងផ្លូវ» គឺដើម្បីបង្កើនការយល់ដឹងអំពីគ្រោះថ្នាក់ចរាចរណ៍ ដែលជះឥទ្ធិពលដល់សង្គម និងសេដ្ឋកិច្ច ហើយព្រមទាំងជួយបង្ការការគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមទោចក្រយានយន្ត ក៏ដូចជាផ្តល់ពាក្យពេជន៍ដ៏ល្អជូនទៅកាន់សិស្សានុសិស្សទាំងអស់។ 

 

ព័ត៌មានផ្សេងទៀត