លោក​ហ៊ុន សែន​ត្រូវ​ជ្រើសតាំង​ជាឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​ពិភពលោកសម្រាប់​វិស័យ​ទេសចរណ៍​

ដោយ៖ អ៊ុន សុខឡា 07-12-2017 2:59 pm 3260

កាលពី​ថ្ងៃទី​២៧​ខែវិច្ឆិកា ឆ្នាំ២០១៧ ​ក្រុមប្រឹក្សា​ទេសចរណ៍​និង​ពាណិជ្ជកម្ម​អឺរ៉ុប បានប្រកាសជ្រើសតាំង​​លោក​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា ជា «​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​ពិភពលោក សម្រាប់​វិស័យ​ទេសចរណ៍ និង​គោលដៅ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»( Gobla Ambassador for Tuorism and Sustainable Development Goals)​។  ​

ពិធី​ប្រកាស​ជា​ផ្លូវការ នៃ​ការទទួលស្គាល់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ជា​«​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​ពិ​ភព​លោក​សម្រាប់​វិស័យ​ទេសចរណ៍ និង​គោលដៅ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»( Gobla Ambassador for Tuorism and Sustainable Development Goals) នឹង​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៧ ។ លោក​សាស្ត្រាចារ្យ​បណ្ឌិត​ Anton Caragea ប្រធាន​ក្រុមប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អឺរ៉ុប នឹង​ផ្តល់​វិញ្ញាបនបត្រ​ទទួលស្គាល់ ជូន​ដល់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដែល​ត្រូវបាន​ជ្រើសតាំង​ជា «​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ ពិភពលោក​សម្រាប់​វិស័យ​ទេសចរណ៍ និង​គោលដៅ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»​នៅ​វិមាន​សន្តិភាព​ផងដែរ​។​

​ជាមួយគ្នា​នោះ ក៏មាន​ការផ្តល់​ជ័យលាភី​ជូន​រាជធានី​ភ្នំពេញ ជា « រាជធានី​នៃ​វប្បធម៌ និង​ទេសចរណ៍​ពិភពលោក » (World Capital of Culture and Turism) ពី​សំណាក់​ក្រុមប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជក្ម​អឺរ៉ុប​ផងដែរ​។​

​ការផ្តល់​នេះ ត្រូវបាន​គេ​ដឹងថា ធ្វើឡើង​បន្ទាប់ពី​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​ខិតខំ​ប្រឹងប្រែង លើកកម្ពស់​ការ​អ​ភ​វឌ្ឍន៍​ប្រកបដោយ​និរន្តរភាព រុញច្រាន​ឲ្យ​វិស័យ​ទេសចរណ៍ មាន​ការអភិវឌ្ឍន៍ រីកចម្រើន ដោយ​ទទួលបាន​កំណើន​ទេសចរ កើន​ជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ នឹង​ការការពារ​សេចក្តីសុខ សុវត្ថិភាព ជូន​ភ្ញៀវទេសចរ​បាន​ល្អប្រសើរ​។ 

​គួរ​ជម្រាបជូន​ថា កាលពី​ឆ្នាំ​២០១៦ កម្ពុជា​ទទួលបាន ទេសចរ​អន្តរជាតិ​ជាង​៥​លាន​នាក់ ក្នុង​កំណើន​៥%​។ នៅក្នុង​រយៈពេល​៩​ខែ ដើមឆ្នាំ​២០១៧​នេះ​វិញ កម្ពុជា​ទទួលបាន ទេសចរ​អន្តរជាតិ ៣​លាន​៩​សែន​នាក់ កើនឡើង​១១.៥% ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៦​។ ដោយឡែក នៅ​ឆ្នាំ​២០២០ កម្ពុជា​រំពឹងថា នឹង​ទទួលបាន​ភ្ញៀវទេសច​ប្រមាណ ៧​លាន​នាក់​៕

ព័ត៌មានផ្សេងទៀត