តុលាការ​ថៃ​​កាត់ទោស​​បុរស​ម្នាក់​​ឲ្យ​ជាប់ពន្ធនាគារ​​២៧​ឆ្នាំ​​ពីបទ​បំផ្ទុះ​គ្រាប់​បែក​​ក្បែរមន្ទីរពេទ្យ

ដោយ៖ ពេញ ផេង 07-12-2017 2:34 pm 446
បុរសដែល​ត្រូវចាប់ខ្លួន​ក្រោយការ​បំផ្ទុះគ្រាប់បែក

​តុលាការ​ថៃ​បាន​ផ្ដន្ទាទោស​បុរស​ម្នាក់​ដែល​បំផ្ទុះ​គ្រាប់បែក​នៅក្រៅ​មន្ទីរពេទ្យ​ក្នុង​ក្រុង​បាងកក​កាលពី​ខែ​ឧសភា ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​២៧​ឆ្នាំ​។​នៅពេល​ត្រូវ​ចាប់ខ្លួន​បុរស​រូប​នោះបាន​និយាយថា រូបគេ​ចង់បង្ហាញ​ពី​ការប្រឆាំង​នឹង​រដ្ឋាភិបាល ដែល​កាន់អំណាច​បន្ទាប់ពី​រដ្ឋ​ប្រហា​រ​។​លោក Wattana Pumret​អាយុ​៦២​ឆ្នាំ ត្រូវ​ចោទប្រកាន់​ពីបទ​បង្កៃគ្រាប់​បែក​នៅ​ខាងក្រៅ​មន្ទីរពេទ្យ​យោធា​។​ហេតុការណ៍​កាល​នោះបាន​បណ្ដាលឲ្យ​មនុស្ស​របួស​ជាង​២០​នាក់​។​តាម​ការចុះផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ឲ្យដឹងថា នៅក្នុង​សវនាកា​រលោក Wattana​បញ្ជាក់ថា លោក​បំផ្ទុះ​គ្រាប់បែក​ក្នុង​គោលបំណង​ប្រឆាំង​រដ្ឋាភិបាល មិនមែន​ចង់​សម្លាប់​ឬ​បង្ក​របួសស្នាម​ដល់​នរណា​ឡើយ​៕

ព័ត៌មានផ្សេងទៀត