បច្ចុប្បន្ន​កម្ពុជា​មាន​សិស្ស​ពិការ​ជា​ង​២​ម៉ឺន​៣​ពាន់​នាក់​

ដោយ៖ គង់ ឧត្តម 07-12-2017 11:55 am 320
បងប្អូនជនពិការ ដែលមានវត្តមានចូលរួមក្នុងកម្មវិធី ទិវាជនពិការនៅព្រឹកថ្ងៃទី០៧ ខែធ្នូ នៅកោះពេជ្រ ។ រូបថតពី fn​ ។

​បច្ចុប្បន្ន​កម្ពុជា​មាន​សិស្ស​ពិការ​គ្រប់​ប្រភេទ សរុប​ចំនួន ២២,១៣៣​នាក់ ដែល​កំពុង​សិក្សា​រៀន​នៅ​គ្រប់​កម្រិតសិក្សា ដោយ​មិន​មាន​ការ​រើ​ង​អើ​ង ។ ក្រៅពីនេះ សិស្ស​ពិការភ្នែក និង​គ​-​ថ្លង់ ចំនួន ១,៤៣៣​នាក់ កំពុង​សិក្សា​នៅ​ថ្នាក់​អប់រំ​ពិសេស ថ្នាក់​សមាហរណកម្ម ថ្នាក់​អប់រំ​មូលដ្ឋាន ថ្នាក់​អប់រំ​ក្រៅ​ប្រព័ន្ធ​នៃ​កម្មវិធី​អភិវឌ្ឍ មនុស្ស​គ​-​ថ្លង់ របស់​អង្គការ​គ្រួសារ​ថ្មី ។​

​នេះ​បើ​តាម​ការលើកឡើង​រប​ស់លោ​កទៀ បាញ់ រដ្ឋមន្ត្រី​ការពារជាតិ ថ្លែង​ក្នុង​កម្មវិធី​ទិវា​ជនពិការ​កម្ពុជា​លើក​ទី​១៩ និង​ទិវា​ជនពិការ​អន្តរជាតិ​លើក​ទី​៣៩ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​ធ្នូ ឆ្នាំ​២០១៧ ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)


ព័ត៌មានផ្សេងទៀត