ទីបំផុត​​រដ្ឋសភា​សម្រេច​ផ្តល់​សេចក្តីទុកចិត្ត​លើ​​បេក្ខភាព​គជប​ថ្មី​ទាំង​​៣​រូប​​​​​​​​

ដោយ៖ សៅ វិសាល 07-12-2017 10:25 am 312

​នៅ​ទីបំផុត តំណែង​អនុប្រធាន​-​សមាជិក គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត (​គជប​)​ថ្មី ទាំង​៣​រូប ត្រូវបាន​រដ្ឋសភា​បោះឆ្នោត ផ្តល់​សេចក្តីទុកចិត្ត ជា​ផ្លូវកា​រហើយ នៅក្នុង​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា នា​ថ្ងៃ​ទី​០៧ ធ្នូ​នេះ​។​ លោក​នុត សុខុម ត្រូវបាន​រដ្ឋសភា​បោះឆ្នោត ក្នុង​តំណែង​ជា អនុប្រធាន​គ​.​ជ​.​ប ចំណែក​លោក ហ៊ែ​ល សារ៉ាត់ និង លោក ឌឹ​ម សុ​វណ្ណា​រុំ បាន​ជាប់​ជា​សមាជិក​គ​.​ជ​.​ប​៕ ដោយៈ​សៅ វិសាល​


ព័ត៌មានផ្សេងទៀត