អគ្គិសនី​កម្ពុជា​ផ្អាក​ការផ្គត់ផ្គង់​ភ្លើង​៤​ថ្ងៃ​នៅ​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល​និង​កំពង់ស្ពឺ​

ដោយ៖ ថា ចាន់ធី 07-12-2017 10:07 am 150

​អគ្គិសនី​កម្ពុជា បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី រយៈពេល ៤​ថ្ងៃ នៅតាម​តំបន់​ភ្លើង​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល និង​ខេត្ត​កំពង់ស្ពឺ ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៧​។​

​មូលហេតុ​នៃ​ការផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នេះ គឺ​ដើម្បី​អនុវត្ត​ការងារ​ជួសជុល ផ្លាស់ប្តូរ តម្លើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែបណ្តាញ បង្កលក្ខណៈ​ងាយស្រួល​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ​៕

ព័ត៌មានផ្សេងទៀត