អគ្គលេខាធិការ​UN​​រិះគន់​វិធានការ​​ជា​ឯកតោភាគី​​របស់លោក​ត្រាំ​​ជុំវិញ​តំបន់​​ជេ​រ៉ូ​សាឡឹម​

ដោយ៖ ពេញ ផេង 07-12-2017 10:03 am 192
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​Antonio Guterres

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​Antonio Guterres  បាន​ជំទាស់​នឹង​ការសម្រេចចិត្ដ​របស់​លោក​ដូណាល់ ត្រាំ ដែល​ទទួលស្គាល់​ក្រុង​ជេ​រ៉ូ​សាឡឹម​ជា​រដ្ឋធានី​រប​ស់​អ៊ីស្រាអែល​។​លោក Guterres​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​ថា លោក​នឹង​ប្រឆាំង​វិធានការ​ជា​ឯកតោភាគី ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សេចក្ដីសង្ឃឹម នៃ​ការស្វែងរក​សន្ដិភាព​សម្រាប់​អ៊ីស្រាអែល​និង​ប៉ាឡេ​ស្ទី​ន​។​

​លោក​សង្កត់ធ្ងន់ថា ស្ថានភាព​នៅជេ​រ៉ូ​សាឡឹម​ចាំបាច់​ត្រូវ​ដោះស្រាយ​តាមរយៈ​ការចរចា​ដោយផ្ទាល់​រវាង​ភាគី​ទាំងពីរ​។​រីឯ​ការចរចា​ត្រូវ​ផ្អែកលើ​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ និង​កិច្ចប្រជុំ​របស់​អង្គការសហប្រជាជាតិ​៕

ព័ត៌មានផ្សេងទៀត