ទីបំផុតអាមេរិក​សម្រេច​រឹតបន្តឹងផ្នែកទិដ្ឋាការ​មក​លើ​​កម្ពុជា​​​​​

ដោយ៖ សៅ វិសាល 07-12-2017 9:35 am 859

នៅទីបំផុត ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក កាលពីថ្ងៃទី០៦ ធ្នូ បានសម្រេចរឹតបន្តឹង លើការបិទ​ទិដ្ឋាការ ចំពោះ​មន្ដ្រី​រដ្ឋាភិបាល​កម្ពុជា ​ទាំងឡាយណា ដែល​ចូល​ដៃ​ក្នុងការ​បំផ្លាញ​លទ្ធិ​ប្រជាធិប​តេយ្យ​​នៅ​កម្ពុជា​។ ជាមួយ​គ្នា​នេះ សមាជិក ​ក្រុម​គ្រួសារ ​​មន្ត្រី​រដ្ឋាភិបាល​​ទាំង​​នោះ ក៏នឹងត្រូវ​​ទទួល​រងនូវ​ការ​ដាក់​​​កំហិត​​ ទៅ​​លើ​​​ទិដ្ឋា​ការ​​នេះ​​ផង​ដែរ​។

ក្រសួងការ​បរទេស​អាមេរិក ​បាន​អះអាង​ថា នឹងបន្តតាម​ដាន​ស្ថាន​ភាព​នៅ​កម្ពុជា ព្រមទាំង​ចាត់វិធានការបន្ថែម ក្នុងពេល​ជាក់​លាក់​ណា​មួយ​​​​។ ជុំវិញបញ្ហានេះ វិទ្យុវាយោ​កំពុង​ទាក់ទង​ទៅកាន់​មន្ត្រីរដ្ឋាភិបាល ដើម្បីឆ្លើយតប និងលម្អិតនៅពេលបន្តិចទៀតនេះ៕

ព័ត៌មានផ្សេងទៀត