អគ្គមេបញ្ជាការ​កងទ័ព បាន​ដាក់ពាក្យ​ប្តឹង​លោក​សម រង្ស៊ី​ជា​ផ្លូវការ​

ដោយ៖ ខាត់ សុធី 07-12-2017 9:19 am 299

​នៅ​ថ្ងៃទី​០៧ ធ្នូ នេះ មេធាវី​របស់​អគ្គមេបញ្ជាកា​រ នៃ​កង​យោធពលខេមរភូមិន្ទ លោក វង្ស ភក្តី បាន​ដាក់ពាក្យ​ប្តឹង​លោក​សម រង្ស៊ី ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​រួចហើយ ពាក់ព័ន្ធ​នឹង​អំពើ​ញុះញង់​កុំឲ្យ​យោធិន​ស្តាប់បង្គាប់​ថ្នាក់ដឹកនាំ​ប្រទេស ដែល​ធ្វើឲ្យ​ខូច​ទឹកចិត្ត​កងទ័ព និង​ប្រមាថ​ថ្នាក់ដឹកនាំ​កង​យោធពលខេមរភូមិន្ទ​។​

​ជា​ការកត់សម្គាល់ បណ្តឹង​នេះ ធ្វើឡើង​ភ្លាមៗ​ក្រោយ​ប្រតិកម្ម​ពី​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន កាលពី​ម្សិលមិញ ដោយ​លោក​ថ្លែង​ចំពោះមុខ​កម្មករ​ជាង​១​ម៉ឺន​នាក់ មកពី​រោងចក្រ​នានា​ក្នុង​តំបន់​អូរ​ដឹម ខណ្ឌ​ពោធិ៍​សែន​ជ័យ ថា អគ្គមេបញ្ជាការ​កងទ័ព​កម្ពុជា និង​នាយទាហាន នឹងដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ ប្តឹង​លោក​សម រង្ស៊ី​។​លោក​ហ៊ុន សែន បាន​ហៅថា​ជា​ជន​ក្បត់ជាតិ​ត​ពូជ ដែល​បាន​អំពាវនាវ​ឲ្យ​កងទ័ព បែរ​កាណុង​ប្រឆាំង​រាជរដ្ឋាភិបាល​៕


ព័ត៌មានផ្សេងទៀត