អ្នកស្រី​អ៊ុក ឆាយ៉ា​វី​​៖​ការងារ​សង្គម​គ្មាន​ប្រាក់ខែ​ តែ​រួមចំណែកជួយ​គ្រូ​ទូទាំងប្រទេស​

ដោយ៖ អ៊ុន សុខឡា 06-12-2017 4:45 pm 184
អ្នកស្រីអ៊ុក ឆាយ៉ាវីអំឡុងពេលផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មានកាលពីពេលកន្លងទៅ

​អ្នកស្រី​អ៊ុក ឆាយ៉ា​វីបាន​ចាប់​អាជីព​ជាគ្រូប​ង្រៀន​នៅ​ឆ្នាំ​១៩៩៤ ហើយ​ប្រាក់ខែ​គ្រូបង្រៀន កម្រិត​អនុវិទ្យាល័យ​កាលនោះ ទទួលបាន​៥​ម៉ឺន​រៀល​ក្នុង​មួយខែ​។ ដោយ​សង្កេតឃើញ​ពី​ផល​លំបាក​របស់​គ្រូបង្រៀន អ្នកស្រី​ក៏បាន​ចូលរួម​ធ្វើ​សកម្មភាព ជាមួយ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ នៅ​ឆ្នាំ​២០០០  ពោល ចាប់តាំងពី​សមាគម​នេះ បង្កើតឡើង​ដោយ​លោក​រ៉ុង ឈុន​មកម្ល៉េះ​។ ចូលរួម​សកម្មភាព​ក្នុង​សមាគម អស់​រយៈពេល​ជាង​១០​ឆ្នាំ អ្នកស្រី​អ៊ុក ឆាយ៉ា​វី​ត្រូវបាន​សមាជ របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ គាំទ្រ​ជា​ប្រធាន​សមាគម​នៅ​ចុងឆ្នាំ​២០១៦ បន្ត​ពី​លោក​រ៉ុង ឈុន​។

បច្ចុប្បន្ន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ មាន​សមាជិក​ជាង​១​ម៉ឺន​នាក់​នៅ​ទូទាំងប្រទេស ហើយ​សមាជិក​រួមទាំង​អ្នកស្រី​អ៊ុក ឆាយ៉ា​វី មិន​ទទួលបាន​ប្រាក់ខែ​ពី​សមាគម​នោះទេ​។ អ្នកស្រី​ថា ត្បិត​មិន​ទទួលបាន​ប្រាក់ខែ តែ​អ្នកស្រី​ពេញចិត្ត​ការងារ​សង្គម​មួយ​នេះ ដោយសារ​សមាគម បាន​រួមចំណែក​លើកកម្ពស់​ជីវភាព​គ្រូបង្រៀន  និង​រួមចំណែក​ពង្រឹង​វិស័យ​អប់រំ​នៅ​កម្ពុជា​។ 

​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​អ្នកស្រី​អ៊ុក ឆាយ៉ា​វី​នៅក្នុងនាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍ !

សំឡេង៖

ព័ត៌មានផ្សេងទៀត